យុវជនវៀតណាមជាមួយ “រង្វង់ដៃប្រទេសអាមេរិក” លើកទី៣

យុវជនវៀតណាមជាមួយ “រង្វង់ដៃប្រទេសអាមេរិក” លើកទី៣ - ảnh 1
បណ្ដាយុវជន និស្សិតវៀតណាមចូលរួមកម្មវិធី រង្វង់ដៃប្រទេសអាមេរិក

(VOVworld) - សមាគមន៍យុវជន-និស្សិតវៀតណាមនៅអាមេរិកទើបនឹងបានរៀប
ចំប្រកបដោយជោគជ័យព្រឹត្តិការណ៍ជាប្រចាំដែលមានចំណងជើងថា “រង្វង់ដៃ
ប្រទេសអាមេរិក” លើកទី៣នៅទីក្រុង Austin រដ្ឋ Texas។ព្រឹត្តិការណ៍នេះ បានប្រ
ព្រឹត្តទៅចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ សីហា ទាក់ទាញការចូលរួមរបស់យុវជន និស្សិត
វៀតណាមជាង៥០០នាក់មកពីគ្រប់ទិសទីនៃប្រទេសអាមេរិក។ព្រឹត្តិការណ៍នេះរួម
មានសកម្មភាពជួបប្រាស្រ័យកីឡា វប្បធម៌និងធ្វើហិរញ្ញប្បទាន។ជាពិសេសគឺ
ចំពោះការដែលជនរួមជាតិនៅខេត្ត Quang Ninh ភាគខាងជើងវៀតណាម ទើបនឹង
រងការបាត់បង់ធ្ងន់ធ្ងរដោយគ្រោះធម្មជាតិបណ្ដាលឡើង គណៈចាត់តាំង រង្វង់ដៃ
ប្រទេសអាមេរិក លើកទី៣បានរៀបចំសកម្មភាពនានា សំដៅរៃអង្គាសជួយជ្រោម
ជ្រែងប្រជាជននៅខេត្ត Quang Ninh៕

ប្រតិកម្មទៅវិញ

ផ្សេងៗ