យុវជនវៀតណាមនិងចិនរួមដៃពូនជ្រុំចំណងសាមគ្គីភាព

យុវជនវៀតណាមនិងចិនរួមដៃពូនជ្រុំចំណងសាមគ្គីភាព - ảnh 1
តំណាងយុវជនចិនមកដល់ខេត្ត Quang Ninh (វៀតណាម) ចូលរួមមហោស្រព

(VOVworld)-ពិធីបើកមហោស្រពយុវជនវៀតណាម-ចិនលើកទី៣បានប្រព្រឹត្តទៅនា
 ព្រឹកថ្ងៃទី៧វិច្ឆិកានៅច្រកព្រំដែនអន្តរជាតិមិត្តភាព ខេត្ត Lang Son ។ ដោយប្រធាន
បទ “យុវជនវៀតណាម-ចិនរួមដៃពូនជ្រុំចំណងមិត្តភាព” មហោស្រពលើកនេះបាន
រៀបចំ ឡើងក្នុងទ្រង់ទ្រាយធំដោយមានការចូលរួមរបស់យុវជនវៀតណាមរាប់ពាន់
នាក់និង តំណាងយុវជនចិនជាង១ពាន់នាក់។ យោងតាមគណៈចាត់តាំងថា សកម្ម
ភាពសំខាន់ ៗនៃមហោស្រពនេះនឹងបានប្រព្រឹត្តទៅនៅតាម៧ខេត្ត ក្រុងដោយប្រ
ធានបទ “យុវជន ចូលរួមការពារបរិស្ថាននិងអភិវឌ្ឍន៍និរន្តរភាព”ដែលប្រព្រឹត្តទៅនៅ
ខេត្ត Lang Son, Quang Ninh  “យុវជនចូលរួមរក្សាអត្តសញ្ញាណវប្បធម៌និងអភិវឌ្ឍន៍
ទេសចរណ៍” ដែល ប្រព្រឹត្តទៅនៅខេត្ត​ Bac Ninh, Ninh Binh និង Phu Tho ព្រមទាំង
“យុវជនឈាន​មុខ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម” នៅខេត្ត Lao Cai។ បន្ទាប់ពី
ចូលរួមសកម្មភាព នៅខេត្តទាំង៦ តំណាងយុវជនចិន១ពាន់នាក់នោះនឹងត្រឡប់
មកក្រុងហាណូយវិញ ចូលរួមកម្មវិធីជួបប្រាស្រ័យសិល្បៈនិងចួលរួមពិធីបិទបញ្ចប់
មហោស្រពនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ