យុវជនវៀតណាមរួមដៃប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

(VOVWORLD) - នាព្រឹកថ្ងៃទី២៥មីនា សម្ព័ន្ធយុវជនទីក្រុងហាណូយ បានរៀបចំកម្មវិធី យុវវ័យរដ្ឋធានីស្ម័គ្រចិត្តដើម្បីសុខភាពសហគមន៍។ 
យុវជនវៀតណាមរួមដៃប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 - ảnh 1 យុវជនរដ្ឋធានីហាណូយជូនម៉ាស់ការពារនិងទឹកលាងដៃដោយឥតគិតថ្លៃដល់ប្រជាជន (រូបថត៖ laodongthudo.vn)

  នេះជាព្រឹត្តិការណ៍មួយ ក្នុងចំណោមសកម្មភាពរំលឹកខួបលើកទី៨៩ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយ និស្តហូជីមិញ។ នៅកម្មវិធីនេះ សម្ព័ន្ធយុវជនទីក្រុងហាណូយបានរៀបចំ សកម្មភាពជាច្រើនដូចជា បរិច្ឆាកឈាមដោយស្ម័គ្រចិត្ត ចាយទឹកលាងដៃ និងម៉ាស់ការពារដោយឥតគិតថ្លៃដល់ប្រជាជន និងរៀបចំក្រុមឃោសនា បង្ការប្រឆាំងនឹងជំងឺ Covid-19។ បុរស Nguyen Thanh Duy យុវជនស្ម័គ្រ ចិត្តម្នាក់បានឲ្យដឹងថា៖

        “យើងខ្ញុំទៅជួយឧបត្ថម្ភនៅតំបន់ដាក់នៅដាច់ដោយឡែក បង្កើតក្រុម ឃោសនា ចលនាឲ្យប្រជាជនរាយការណ៍ស្ថានភាពសុខភាព។ ទន្ទឹមនឹង នោះ បង្កើតទីកន្លែងជូនម៉ាស់ការពារ និងទឹកលាងដៃដោយឥតគិតថ្លៃ។ នៅពេលចូលរួមសកម្មភាពស្ម័គ្រចិត្តយ៉ាងដូច្នេះ យើងខ្ញុំក៏បានបំពាក់ ចំណេះដឹងចាំបាច់ដើម្បីជៀសវាងការឆ្លងជំងឺផងដែរ”។

        នៅខេត្ត Thua Thien Hue ក្នុងប៉ុន្មានថ្ងៃកន្លងទៅ និស្សិតរាប់រយនាក់ នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Hue រួមជាមួយកម្មាភិបាលពេទ្យ នគរ បាល និងកងទ័ពបានប្រចាំការ២៤/២៤ម៉ោងនៅតាមទីកន្លែងត្រួតពិនិត្យ ជំងឺរាតត្បាត។

        ក្នុងពេលជាមួយគ្នានោះ និស្សិតជាង៨០០នាក់នៅដេប៉ាតឺម៉ង់វេជ្ជ សាស្ត្រនិងគិលានុបដ្ឋាឆ្នាំចុងក្រោយនៃសាកលវិទ្យាល័យ Tay Nguyen សាកលវិទ្យាល័យ Buon Ma Thuot និងមហាវិទ្យាល័យសុខាភិបាល Dak Lak ក៏នឹងចូលរួមការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅក្នុងតំបន់ នាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ