យុវវ័យអាស៊ានមានសុទិដ្ឋិនិយមអំពីការងារនាពេលអនាគតនិងផលប៉ះពាល់នៃ បច្ចេកវិទ្យាបដិវត្តន៍ឧស្សាហកម្ម ៤.០
(VOVWORLD) - ស្រទាប់យុវវ័យអាស៊ានមានសុទិដ្ឋិនិយមអំពីការងារនាពេលអនាគតនិងផលប៉ះពាល់នៃ បច្ចេកវិទ្យាចំពោះបដិវត្តន៍ឧស្សាហកម្ម ៤.០។ នេះគឺជាលទ្ធផលនៃការ ស្ទង់ មតិមួយ ដែលធ្វើឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) សហការ ជាមួយសម្ព័ន្ធក្រុមអ៊ីនធឺណែត Sea មានមូលដ្ឋាននៅ សិង្ហបុរី ហើយ បាន ប្រកាសនៅខាងក្រៅវេទិកា "អាស៊ាន 4.0 សម្រាប់ ទាំងអស់គ្នា» នាថ្ងៃទី១១ ខែកញ្ញា នៅទីក្រុងហាណូយ។ការស្ទង់មតិរបស់ WEF បានប្រមូលទិន្នន័យ ពីពលរដ្ឋអាស៊ានចំនួន 64.000 នាក់ដែលមកពីប្រទេសចំនួន ៦ រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ សឹង្ហបុរី ហ្វីលីពីន និងវៀតណាម។
យុវវ័យអាស៊ានមានសុទិដ្ឋិនិយមអំពីការងារនាពេលអនាគតនិងផលប៉ះពាល់នៃ បច្ចេកវិទ្យាបដិវត្តន៍ឧស្សាហកម្ម ៤.០ (រូបឧទាហរណ៍) |
រីឯនៅប្រទេស វៀតណាមមានយុវវ័យមានចំនួន ជាងពាក់កណ្តាលបានស្ទង់មតិសុទ្ធតែមាន ទស្សនៈសុទិដ្ឋិនិយមអំពី ផលប៉ះ ពាល់នៃបច្ចេកវិទ្យាទៅលើការងារធ្វើ។ ប្រធាន និងជាស្ថាបនិក WEF លោក Klaus Schwab បានឲ្យដឹងថា៖
« មានមនុស្សជាច្រើនមានការបារម្ភអំពីបញ្ហាបាត់បង់ការងារ ខណៈដែល បដិវត្តន៍ឧស្សាហកម្មលើកទី៤កាន់តែអភិវឌ្ឍន៍ ក៏ប៉ុន្តែមានៅតែមាន ឱកាស សំរាប់ការងារធ្វើថ្មី សំខាន់គឺបុគ្គលនិមួយៗគប្បីត្រៀមខ្លួន ជាស្រេច ដោយបំពាក់ នូវជំនាញវិជ្ជាជីវៈចាំបាច់ផងដែរ។ ជំនាន់វ័យក្មេងនឹងក្លាយ ទៅជាមនុស្សសម្រប ខ្លួននិងអនុវត្តបច្ចេកវិទ្យាថ្មីលឿនបំផុត។សហគ្រាសចាប់ ផ្តើមធ្វើអាជីវកម្មដើរ តួនា ទីយ៉ាងសំខាន់ក្នុងរចនាសម្ព័ននៃខឿនសេដ្ឋកិច្ចរបស់ ប្រទេសនីមួយៗ ពីព្រោះថានេះជាកម្លាំងចលករនៃបច្ចេកវិទ្យាថ្មី។
យោងទៅតាមការវាយតម្លៃអាស៊ានគឺជាទីផ្សារមានពលករវ័យក្មេងដែលមាន សក្តានុភាពនិងធនធានមនុស្សវ័យក្មេងកំពុងពង្រីកយ៉ាងធំទូលាយពីមួយថ្ងៃទៅ មួយថ្ងៃ៕