រកឃើញសញ្ញាអំពីប្រអប់ខ្មៅនៃយន្តហោះបាត់ខ្លួន MS៨០៤ របស់អេហ្ស៊ីប

រកឃើញសញ្ញាអំពីប្រអប់ខ្មៅនៃយន្តហោះបាត់ខ្លួន MS៨០៤ របស់អេហ្ស៊ីប - ảnh 1
ប្រអប់ខ្មៅរបស់យន្តហោះ (រូបថត៖The Inquisitr/ TTXVN)

(VOVworld) - នារាត្រីថ្ងៃទី១ មិថុនា នាវាមុជទឹក Laplace របស់បារាំងបានរកឃើញ
សញ្ញាពីប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅចំនួន២នៃយន្តហោះ Airbus A៣២០
 លេខMS៨០៤ របស់ក្រុមហ៊ុនអាកាសចរណ៍អេហ្ស៊ីប EgyptAir ដែលត្រូវបានធ្លាក់
ចូលក្នុងសមុទ្រមេឌីទេរ៉ាណេកាលពីថ្ងៃទី១៩ ឧសភា បណ្ដាលឲ្យ អ្នកដំណើរនិង
ក្រុមអ្នកបើកបរទាំង៦៦នាក់ស្លាប់។លោក Remi Jouty មន្ត្រីមួយរូបនេះ ស្ថាប័នសុវត្ថិ
ភាពអាកាសចរណ៍របស់បារាំងបានឲ្យដឹងថា ការរកឃើញសញ្ញាពី ប្រអប់ខ្មៅនេះ
ទើបជាជំហានដំបូង ហើយគ្រោងនឹងចំណាយពេលវេលាចំនួន ១សប្ដាហ៍ទៀត
ដើម្បីស្រង់ប្រអប់ខ្មៅទាំងពីរនៃយន្តហោះនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ