រក្សាចំណងសាមគ្គីភាពវៀតណាម - កម្ពុជា

(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ខែមេសា នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម - កម្ពុជានិងអតីតកងទ័ពស្ម័គ្រចិត្តលេខ ៤៧៩ នៅទីក្រុងហាណូយ បានប្រា រព្ធខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតរណសិរ្ស ៤៧៩ (១៤ មេសា ១៩៧៩-១៤ មេសារ ២០១៩)។
រក្សាចំណងសាមគ្គីភាពវៀតណាម - កម្ពុជា - ảnh 1 តំណាងចូលរួមក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយគ្នា (រូបថតៈ qdnd)

រណសិរ្ស ៤៧៩ ត្រូវបានបង្កើតឡើង នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ១៩៧៩ ដោយមានភារ កិច្ចចម្បងបីគឺជួយប្រទេសមិត្តកម្ពុជា បញ្ចូនប្រជាជនត្រឡប់មកស្រុកកំណើតវិញ ជួយសង្រ្គោះភាពអត់អាហារ និងស្តារផលិតកម្មឡើងវិញ; កសាងរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាន និងបន្តការប្រយុទ្ធដើម្បីលុបបំបាត់ហានិភ័យនៃការស្ដារឡើងវិញនូវប្រល័យពូជសាសន៍ប្រតិកម្ម។ ក្នុងពិធីនេះ អតីតយុទ្ធជនស្ម័គ្រចិត្តនៃរណសិរ្ស ៤៧៩ បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ និងការតបស្នងសងគុណដល់សមមិត្តដែលត្រូវពលី ជាពិសេសគឺដាស់តឿនគ្នាឲ្យរក្សាគុណសម្បត្តិជាកងទ័ពលោកអ៊ំហូ រក្សាប្រពៃណី ចំណងសាមគ្គីភាពដ៏ស្មោះស្ម័គ្រនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា។

ក្នុងឱកាសនេះ សមាគមមិត្តភាពវៀតណាម - កម្ពុជា, អតីតយុទ្ធជនស្ម័គ្រចិត្តរណសិរ្ស៤៧៩ នៃទីក្រុងហាណូយ បានប្រគល់អំណោយចំនួន៣៣ចំណែក ដល់អ្នកម្តាយវីរៈភាព គ្រូសារយុទ្ធជនពលី គ្រួសារយុទ្ធជនពិការ និស្សិតកម្ពុជាកំពុងសិក្សានៅប្រទេស វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ