រក្សាទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា

(VOVWORLD) - នាថ្ងៃទី ២៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានអញ្ជើញចូលជួបធ្វើសវនាការ និងសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ 
រក្សាទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា - ảnh 1លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang អញ្ជើញចូលជួបធ្វើសវនាការនិងសម្តែងការគួរសម ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ 

ក្នុងជំនួបនេះ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជាបានជឿជាក់ថា លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែបរបស់ខ្លួន នឹងរួមចំណែកជាវិជ្ជមានជាច្រើនដល់ទំនាក់ទំនងមិត្តភាពនិងអភិវឌ្ឍន៍ទំនាក់ទំនងនៃប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាងព្រឹទ្ធសភាកម្ពុជាជាមួយនឹងរដ្ឋសភាវៀតណាម។  ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ បានមានប្រសាសន៍ថា កម្ពុជាប្តេជ្ញា រក្សាចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្រោមបាវចនា “អ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាព និងយូរអង្វែង”  ហើយនឹងបញ្ជានែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា សម្របសម្រួលយ៉ាងស្អិតរមួតជាមួយដៃគូនានារបស់វៀតណាម ដើម្បីឈានទៅអនុវត្តន៍ប្រកបដោយប្រសិទ្ធ ភាពរាល់កិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំងពីរ។

អញ្ជើញជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានសង្កត់ធ្ងន់ថា លោកនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរួមចំណែកពូនជ្រុំឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំជាងទៀត ជាពិសេសលើវិស័យនយោបាយ ការទូត សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងក្នុងវិស័យកិច្ចសហប្រតិបត្តិការ បង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩  ព្រមទាំងវិស័យជាច្រើនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ