រឿងក្តីដែលកើតឡើងនៅខេត្ត Dak Lak ត្រូវបានកាត់ទោសតាមបញ្ញត្តិនៃច្បាប់វៀតណាម

(VOVWORLD) - ក្នុងដំណើរការស៊ើបអង្កេតនេះ អាជ្ញាធរ វៀតណាម និងអាមេរិកបាននិងកំពុងផ្លាស់ប្តូរព័ត៌មានជាប្រចាំអំពីអង្គការ និងបុគ្គលពាក់ព័ន្ធ ស្របតាមច្បាប់នៃប្រទេសទាំងពីរ ក៏ដូចជាច្បាប់អន្តរជាតិ។ 
រឿងក្តីដែលកើតឡើងនៅខេត្ត Dak Lak ត្រូវបានកាត់ទោសតាមបញ្ញត្តិនៃច្បាប់វៀតណាម - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang

នៅរសៀលថ្ងៃទី ២៥ ខែមករានេះ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស អញ្ជើញឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីកិច្ចសហប្រតិបត្តិការស៊ើបអង្កេតរឿងក្តីភេរវកម្មនៅ Dak Lak អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang មានប្រសាសន៍ថា ការស៊ើបអង្កេតរឿងក្តីដែលបានកើតឡើងនៅ  Dak Lak នាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៣ ត្រូវបានកាត់ក្តីស្របតាមបទប្បញ្ញត្តិនៃច្បាប់វៀតណាម។ ក្នុងដំណើរការស៊ើបអង្កេតនេះ អាជ្ញាធរវៀត ណាម និងអាមេរិកបាននិងកំពុងផ្លាស់ប្តូរព័ត៌មានជាប្រចាំអំពីអង្គការ និងបុគ្គលពាក់ព័ន្ធ ស្របតាមច្បាប់នៃប្រទេសទាំងពីរ ក៏ដូចជាច្បាប់អន្តរជាតិ។ ក្នុងកិច្ចពិភាក្សាជាមួយក្រសួងនគរបាលវៀតណាម ភាគីអាមេរិកបានអះអាងថា ខ្លួនមិនអត់ឱនចំពោះអង្គការ ឬបុគ្គលណាមួយដែលពាក់ព័ន្ធនឹងករណីនេះឡើយ ហើយបានប្តេជ្ញាគាំទ្រដល់កងកម្លាំងអនុវត្តច្បាប់វៀតណាមក្នុងអំឡុងពេល ដំណើរការស៊ើបអង្កេត បំភ្លឺពីឧបទ្ទវហេតុនេះ ដើម្បីការពារកុំឲ្យមានឧប្បត្តិហេតុស្រដៀងគ្នានេះកើតឡើងដែលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកស្រី Pham Thu Hang ក៏បានអះអាងដែរថា រដ្ឋាភិបាលវៀតណាមតែងតែផ្តល់អាទិភាពដល់តំបន់ជនជាតិភាគតិច ជាពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។

នៅក្នុងសន្និសីទសារព័ត៌មានផងដែរ អ្នកនាំពាក្យលោកស្រី Pham Thu Hang ក៏បានច្រានចោល និងថ្កោលទោសអ្វីដែលគេហៅថា អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលមានខ្លឹមសារប្រឌិត និងមិនពិតអំពីស្ថានភាពសិទ្ធិមនុស្សនៅវៀតណាមក្នុងឆ្នាំ ២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ