រូងភ្នំ Tham Luang នៃប្រទេសថៃនឹងក្លាយទៅជាសារមន្ទីរមួយ

(VOVWORLD) -ប្រព័ន្ធរូងភ្នំ Tham Luang នៅភាគខាងជើងប្រទេសថៃជាកន្លែងដែលសមាជិក ក្រុមបាល់ទាត់វ័យជំទង់ថៃចំនួន ១២ នាក់ និងគ្រូបង្វឹកម្នាក់ត្រូវបានជួយសង្គ្រោះ ដោយសុវត្ថិភាពបន្ទាប់ពីជាប់គាំងក្នុងរូងភ្នំនេះអស់រយៈពេលជាងពីរសប្តាហ៍ នឹង ក្លាយទៅជាសារមន្ទីរតាំងបង្ហាញនូវសកម្មភាពជួយសង្គ្រោះ។
រូងភ្នំ Tham Luang នៃប្រទេសថៃនឹងក្លាយទៅជាសារមន្ទីរមួយ - ảnh 1ទាហានថៃស្វែងរកសមាជិកក្រុមបាល់ទាត់កុមារវ័យជំទង់ថៃដែលជាប់គាំងក្នុងរូងភ្នំ  Tham Luang កាលពីថ្ងៃទី២២ ខែមិថុនា

លោក Norongsak Osottanakorn មេបញ្ជាការនៃយុទ្ធនាការជួយសង្គ្រោះ បាន ដាក់ចេញសេចក្តីថ្លែងការណ៍កាលេពីថ្ងៃទី ១១ ខែកក្កដាជា។ ថ្លែងមតិ ក្នុងសន្និសីទកាសែតលោក Norongsak Osottanakorn បានឲ្យដឹងថាតំបន់នេះ នឹងក្លាយជាសារមន្ទីរមួយដ៏រស់រវើកដើម្បីដាក់បង្ហាញពីសកម្មភាពការជួយសង្គ្រោះក្រុមកីឡាបាល់ទាត់នេះ។មូលដ្ឋានទិន្នន័យអន្តរកម្មនឹងត្រូវបានបង្កើតឡើង ហើយកន្លែងនេះនឹងក្លាយទៅជាទីមកដល់ទេសចរណ៍ទាក់ទាញមួយនៅប្រទេសថៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ