រង្វាន់ Abel ផ្នែកគណិតវិទ្យាឆ្នាំ ២០២៦ លើកតម្កើងការចូលរួមចំណែកក្នុងការដោះស្រាយសម្មតិកម្មជាយូរឆ្នាំ

(VOVWORLD) - រង្វាន់ Abel ផ្នែកគណិតវិទ្យាឆ្នាំ ២០២៦ ត្រូវបានប្រគល់ជូននាថ្ងៃទី ១៩ ខែមីនា សម្រាប់គណិតវិទូអាល្លឺម៉ង់ Gerd Faltings ដោយសារការចូលរួមចំណែកដ៏លេចធ្លោ ក្នុងវិស័យធរណីមាត្រ លេខ។ 

បណ្ឌិត្យសភាវិទ្យាសាស្ត្រន័រវេសចាត់ទុកលោក Faltings ជាអ្នកគណិតវិទូដ៏ឆ្នើមម្នាក់; គំនិត និងលទ្ធផលស្រាវជ្រាវរបស់លោកត្រូវបានផ្លាស់ប្តូរវិស័យគណិតវិទ្យាជាមូលដ្ឋាន និងដោះស្រាយសម្មតិកម្មដែលសេសសល់យូរមកហើយជាច្រើន ដោយដាក់គ្រឹះសម្រាប់ទិសដៅស្រាវជ្រាវសម្រាប់ទសវត្សរ៍ខាងមុខ។

លោក Faltings ពីមុនធ្លាប់ជានាយកវិទ្យាស្ថានគណិតវិទ្យា Max Planck នៅទីក្រុង Bonn ប្រទេសអាល្លឺម៉ង់។ មុននោះ លោកត្រូវបានទទួលមេដាយ Fields ក្នុងឆ្នាំ ១៩៨៦ ដែលជាពានរង្វាន់ដ៏មានកិត្យានុភាពបំផុតមួយសម្រាប់គណិតវិទូ។

លោក Faltings នឹងទទួលបានរង្វាន់ Abel ផ្នែកគណិតវិទ្យាឆ្នាំ ២០២៦ នៅក្នុងពិធីប្រគល់រង្វាន់នៅទីក្រុង Oslo ប្រទេសន័រវេស នៅថ្ងៃទី ២៦ ខែឧសភា។ កាលពីឆ្នាំមុន រង្វាន់នេះបានទៅឱ្យអ្នកគណិតវិទូជប៉ុន Masaki Kashiwara។

រង្វាន់ Abel ផ្នែកគណិតវិទ្យា ដែលដាក់ឈ្មោះតាមគណិតវិទូន័រវេស Niels Henrik Abel (១៨០២-១៨២៩) មានតម្លៃរង្វាន់ ៧.៥ លានក្រូណឺរ (ប្រហែល ៧៧៤.០០០ ដុល្លារ)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ