រឿងហេតុជនវៀតណាម៣៩នាក់បានស្លាប់នៅអង់គ្លេស៖ ក្រសួងនគរបាលវៀត ណាមប្រកាសអត្តសញ្ញាណជនរងគ្រោះ

(VOVWORLD) - ក្រោយពីការកំណត់ អត្តសញ្ញាណជនរងគ្រោះរួចមក ស្ថាប័នសមត្ថកិច្ចវៀតណាមបានទាក់ទងជាមួយ គ្រួសារជនរងគ្រោះដើម្បីជូនដំណឹងពីព័ត៌មានពាក់ព័ន្ធ។ 
មួយថ្ងៃក្រោយពីប្រកាសព័ត៌មានដែលបញ្ជាក់ថា ជនរងគ្រោះទាំង៣៩នាក់ ដែលបានស្លាប់ក្នុងរថយន្តកុងតឺន័រ (បានរកឃើញនៅរដ្ឋ Essex ភាគឦសាន ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩) សុទ្ធតែជា ពលរដ្ឋវៀតណាមរួចមក នាយប់ថ្ងៃទី៨ ខែវិច្ឆិកា ក្រសួងនគរបាលវៀតណាម បានប្រកាសជាផ្លូវការនូវអត្តសញ្ញាណជនរងគ្រោះទាំងអស់។ ក្រោយពីការកំណត់ អត្តសញ្ញាណជនរងគ្រោះរួចមក ស្ថាប័នសមត្ថកិច្ចវៀតណាមបានទាក់ទងជាមួយ គ្រួសារជនរងគ្រោះដើម្បីជូនដំណឹងពីព័ត៌មានពាក់ព័ន្ធ។ មុននោះ នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានផ្ញើរលិខិតចូលរួមរំលែកទុក្ខទៅកាន់ ក្រុមគ្រួសារញាតិសន្ដានរបស់បណ្ដាជនរងគ្រោះពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ