រឿងអាស្រូវព័ត៌មានរបស់ Facebook ៖ EU អំពាវនាវឲ្យ Facebook​ សហការដោយគ្រាប់គ្រាន់

(VOVWORLD) - គណៈកម្មាធិការអឺរ៉ុប (EC) បានអំពាវនាវឲ្យ Facebookសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយមជ្ឈដ្ឋានអ្នកធ្វើការស៊ើបអង្គេតរឿងអាស្រូវលួចព័ត៌មាននៃ អ្នកប្រើប្រាស់បណ្តាញសង្គមនេះចំនួន ៨៧ លាននាក់សំរាប់ក្រុមហ៊ុនពិគ្រោះយោបល់នយោបាយ Cambridge Analytica។
រឿងអាស្រូវព័ត៌មានរបស់ Facebook ៖ EU អំពាវនាវឲ្យ Facebook​ សហការដោយគ្រាប់គ្រាន់ - ảnh 1 រឿងអាស្រូវព័ត៌មានរបស់ Facebook ៖ EU អំពាវនាវឲ្យ Facebook សហការដោយគ្រាប់គ្រាន់

គណៈកម្មាធិការអឺរ៉ុប (EC) បានអំពាវនាវឲ្យ Facebookសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយមជ្ឈដ្ឋានអ្នកធ្វើការស៊ើបអង្គេតរឿងអាស្រូវលួចព័ត៌មាននៃ អ្នកប្រើប្រាស់បណ្តាញសង្គមនេះចំនួន ៨៧ លាននាក់សំរាប់ក្រុមហ៊ុនពិគ្រោះ យោបល់នយោបាយCambridge Analytica។ នាថ្ងៃទី ១២ មេសា សមាជិកគត្តិ យុត្តិនៃសហភាពអឺរ៉ុប (EU)  លោកស្រី Vera Jourovaបានចរចាតាមទូរស័ព្ទ ជាមួយនាយិការគ្រប់គ្រងសកម្មភាព (COO) របស់ Facebook លោកស្រីSheryl Sandberg  ក្នុងនោះ លោកស្រីបានដាស់តឿន Facebookសហការលើគ្រាប់ វិស័យជាមួយស្ថាប័នធ្វើការស៊ើបអង្គេត EU។ មន្ត្រី EUរូបនេះក៏បានស្នើឲ្យ Facebookអនុវត្តវិធានការចាំបាច់សំដៅបន្ធូស្រាលផលវិបាកដែលអាចកើតមាន ឡើងចំពោះអ្នកប្រើប្រាស់នាអនាគតផងដែរ។ លោកស្រី Jourovaក៏បានស្នើឲ្យ នាយកគ្រប់គ្រង (CEO)  Facebookលោក Mark Zuckerberg  ទទួលសេចក្តី អញ្ជើញឆ្លើយការសួរដេញដលអំពីរឿងហេតុនេះនៅសភាអឺរ៉ុបដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ