រឿងអាស្រូវលួចទិន្នន័យរបស់Facebook: អង់គ្លេសរក្សាទុកការសម្រេចចិត្តពិន័យ៥សែនផោន

(VOVWORLD) - ការិយាល័យគណៈកម្មការព័ត៌មាន(ICO) របស់ប្រទេស អង់គ្លេស នាថ្ងៃទី ២៥ ខែតុលា បានប្រកាសថានឹងរក្សាទុកនូវការសម្រេចចិត្តដែលលើកចេញក្នុងខែ កក្កដា ឆ្នាំ ២០១៨ ស្តីពីការ បណ្តាញសង្គម Facebook នឹងត្រូវពិន័យជាប្រាក់ ៥០០.000 ផោន( ៦៤៦.000 ដុល្លារ អាមេរិក) លើការរំលោភបំពានលើទិន្នន័យ ដែលចាប់ពាក់ព័ន្ធនឹង រឿងអាស្រូវរបស់អង្គភាពប្រឹក្សានយោបាយ Cambridge Analytica ។

ប្រទេសអង់គ្លេសឈទី៤ក្នុងចំណោម១០ប្រទេសដែល រងផលប៉ះពាល់ ខ្លាំង ជាងគេក្នុងរឿងអាស្រូវនេះ។តាមស្ថិតិរបស់ ICO យ៉ាងហោចណាស់ មាន ១លានអ្នកម្ចាស់គណនីនៅអង់គ្លេស បានរំលោភបំពានទិន្នន័យក្នុងរឿង អាស្រូវនេះ។ លទ្ធផលនៃការសើបអង្កេតបានឲ្យដឹងថាFacebookមិនបានកាពារព័ត៌មានរបស់អ្នកប្រើប្រាស់ដោយការ ខ្វះការពិនិត្យសមរម្យចំពោះ រាល់កម្មវិធី និង បណ្តា ក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីប្រើគ្រឹះស្ថាន Facebook ។ កំហុសនេះបាន“ចាប់ដៃ” ឲ្យ Aleksandr Kogan និងក្រុមហ៊ុនរបស់គាត់ឈ្លានពាន ឃ្លាំងទិន្នន័យធំធែងរបស់ Facebook និងប្រើប្រាស់ខុសគោលដៅព័ត៌មាន របស់  ៨៧លាន ម្ចាស់ទិន្នន័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ