រាជរដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃទី១៩មិថុនាជាថ្ងៃកាន់ទុក្ខសម្តេចជាស៊ីម

រាជរដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃទី១៩មិថុនាជាថ្ងៃកាន់ទុក្ខសម្តេចជាស៊ីម - ảnh 1
សម្តេចជាស៊ីម

សម្តេចនាយក​រដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុនសែន បានចេញ​សារាចរ​ណែនាំ កំ
ណត់​យក​ថ្ងៃទី​១៩​មិថុនា ជា​ថ្ងៃ​កាន់ទុក្ខ​សម្តេច​ជាស៊ីម​។ សារាចរ​ណែនាំ​នោះ ចេញ
​កាលពី​ថ្ងៃទី​៨​មិថុនា ឆ្នាំ​២០១៥​។​សារាចរ​ណែនាំ ស្តីពី​ការ​ប្រារព្ធ​​ពិធី​​កាន់ទុក្ខ សម្តេច
​អគ្គ​មហា​ធម្ម​ពោធិ​សាល ជាស៊ីម ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជា
ជន​កម្ពុជា បង្ហាញថា ក្នុង​មួយជីវិត​របស់​សម្តេច សម្តេច​បាន​លះបង់​កំលាំងកាយ
 និង​កំលាំងចិត្ត​ក្នុង​ការតស៊ូ​រំដោះជាតិ មាតុភូមិ ពិសេស​ការតស៊ូ​រំដោះប្រទេស​ជាតិ​
ឲ្យ​រួច​ចាក​ផុតពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម នា​ឆ្នាំ​១៩៧៩ និង​បន្ត​ចូលរួម​
ដឹកនាំ កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យ​មានការ​រីកចម្រើន​រុងរឿង​ដូច​បច្ចុប្បន្ន
នេះ​។ សម្តេច​ជាស៊ីម បានទទួល​មរ​ណភាព នៅ​ថ្ងៃ​​ទី​៨ ខែមិថុនា ឆ្នាំ​២០១៥ វេលា
​ម៉ោង ១៥ និង ៤៥ នាទី ក្នុង​ជន្មាយុ ៨៣ ឆ្នាំ ដោយ​រោគាពាធ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ