រដ្ឋ Victoria (អូស្ត្រាលី) ស្វាគមន៍ជានិច្ចចំពោះតំបន់និងធុរកិច្ចវៀតណាម

(VOVWORLD) - ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh និងថ្នាក់ដឹកនាំរដ្ឋ Victoria បានចែករំលែកអំពីកាលានុវត្តភាពដ៏ធំធេងដែលកំពុងបើកចេញសម្រាប់ភាគីទាំងពីរ នៅពេលដែលជំងឺរាតត្បាត កូវីដ ១៩ ត្រូវបានគ្រប់គ្រងជាមូលដ្ឋាន។

រដ្ឋ Victoria (អូស្ត្រាលី) ស្វាគមន៍ជានិច្ចចំពោះតំបន់និងធុរកិច្ចវៀតណាម - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Nguyen Tat Thanh ទទួលជួបជាមួយអភិបាលរដ្ឋ Victoria Linda Dessau  (ប្រភព៖ ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី)

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Nguyen Tat Thanh បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរដ្ឋ Victoria ចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ២ ខែមីនា តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីទី១ (អភិបាលក្រុង) លោក Daniel Andrews។ ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh និងថ្នាក់ដឹកនាំរដ្ឋ Victoria បានចែករំលែកអំពីកាលានុវត្តភាពដ៏ធំធេងដែលកំពុងបើកចេញសម្រាប់ភាគីទាំងពីរ នៅពេលដែលជំងឺរាតត្បាត កូវីដ ១៩ ត្រូវបានគ្រប់គ្រងជាមូលដ្ឋាន។

រដ្ឋ Victoria (អូស្ត្រាលី) ស្វាគមន៍ជានិច្ចចំពោះតំបន់និងធុរកិច្ចវៀតណាម - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Nguyen Tat Thanh ទទួលជួបនាយករដ្ឋមន្ត្រីទី១ រដ្ឋ Victorian លោក Daniel Andrews (ប្រភព៖ ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី)

អភិបាលក្រុង លោក Daniel Andrews បានស្វាគមន៍ចំពោះការបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិរបស់វៀតណាម  ហើយជឿជាក់ថា នេះនឹងសម្រួលដល់សកម្មភាពពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ លោក Andrews បានសម្តែងនូវការត្រៀមខ្លួនជាស្រេចក្នុងការផ្លាស់ប្តូរនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយមូលដ្ឋាននានារបស់វៀតណាម ជាពិសេសទីក្រុងហូជីមិញ ទីក្រុងហាណូយ និងទីក្រុង Da Nang។ ក្នុងពេលជាមួយគ្នានោះ  អភិបាលរដ្ឋ Victoria លោកស្រី Linda Dessau បានសង្កត់ធ្ងន់ថា Victoria ត្រៀមខ្លួនជាស្រេចដើម្បីបើកទ្វារសម្រាប់តំបន់និងអាជីវកម្មរបស់វៀតណាម។ រដ្ឋ Victoria ក៏បានត្រៀមខ្លួនជាស្រេចក្នុងការរៀបចំសកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៥០ នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរនៅទីក្រុង Melbourne ក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ