រដ្ឋធានីហាណូយរៀបចំពិធីរំលឹកទិវាបេតិកភ័ណ្ឌវប្បធម៌វៀតណាម

(VOVworld)-សកម្មភាពវប្បធម៌ដ៏វិសេសវិសាលជាច្រើនសំដៅរំលឹកទិវាបេតិកភ័ណ្ឌ
 វប្បធម៌វៀតណាម បានប្រព្រឹត្តទៅតាមដងវិថីបុរាណនានារបស់រដ្ឋធានីហាណូយចាប់
 ពីថ្ងៃទី១៨ដល់ថ្ងៃទី២៧វិច្ឆិកា។ នេះជាព័ត៌មានដោយគណៈគ្រប់គ្រងវិថីបុរាណហា
ណូយនាំចេញនៅក្នុងសន្និសីទកាសែតដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី១៦វិច្ឆិកា។
សកម្មភាពបង្ហាញម៉ូតអាវផាយជាតិដោយប្រធានបទ “លក្ខណៈបុរាណ” ជាកិច្ចចាប់
​ ផ្តើមនឹងបានប្រព្រឹត្តទៅនាយប់ថ្ងៃទី១៨វិច្ឆិកានៅមជ្ឈមណ្ឌលជួបប្រាស្រ័យវប្បធម៌
​វិថីបុរាណហាណូយ។​ក្នុងឱកាសនេះដែរ នៅទីកន្លែងមួយចំនួនលើវិថីបុរាណហាណូយ
បានប្រព្រឹត្តទៅសកម្មភាពវប្បធម៌ដ៏សម្បូរបែបជាច្រើន ដូចជាឧទ្ទេសនាមអំពីវប្បធម៌ ពិសារតែវៀតណាម សិល្បៈប៉ាក់ប្រពៃណី និងឧទ្ទេសនាមអំពីសម្លៀកបំពាក់រាជវាំង
វៀតណាមជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ