រដ្ឋនិងអង្គភាពអាជីវកម្មរួមដំណើរកែទម្រង់បែបបទគយ

រដ្ឋនិងអង្គភាពអាជីវកម្មរួមដំណើរកែទម្រង់បែបបទគយ - ảnh 1
រូបថតៈ អ៊ីនធឺណែត

(VOVworld)-នាថ្ងៃទី១៤តុលា នៅទីក្រុងហាណូយ ស្ថាប័នអភិវឌ្ឍន៍អាមេរិក
 (USAID) បានរួមជាមួយអគ្គនាយកដ្ឋានគយវៀតណាម និងសភាពាណិជ្ជកម្ម
 និង ឧស្សាហកម្មវៀតណាម (VCCI) រៀបចំសិក្ខាសាលាស្តីអំពី “កែទម្រង់បែប
បទ រដ្ឋបានគយ-អង្គភាពអាជីវកម្មអនុវត្តន៍កិច្ចព្រមព្រៀងបង្កើតលក្ខណៈងាយ
ស្រួល សម្រាប់វិស័យពាណិជ្ជកម្ម (TFA)របស់ WTO”។ សិក្ខាសាលា គឺសំដៅ
បង្កើនការយល់ដឹង របស់ស្ថាប័នជំនាញនានា និងបណ្តាអង្គភាពអាជីវកម្ម អំពី
រាល់កិច្ចព្រមព្រៀង សំខាន់របស់ TFA ​ក៏ដូចជាការសាកល្បងនានាចំពោះខឿន
សេដ្ឋកិច្ច​វៀតណាមនិងកំណត់តួនាទីរបស់របស់ផ្នែកគយវៀតណាម ពេលដែល
អនុវត្តន៍ បណ្តាកិច្ចព្រមព្រៀងនេះ។ តាមរយៈសិក្ខាសាលានេះ អង្គភាពអាជីវកម្ម
នឹងយល់​ច្បាស់ជាងអំពីរាល់កិច្ចព្រមព្រៀងដែល TFA នាំចេញ និងសំខាន់បំផុត
 គឺអង្គភាព អាជីវកម្មឃើញនូវផលប្រយោជន៍របស់ខ្លួន។ ពីនោះ អង្គភាពអាជីវកម្ម​
និងរួមជាមួយស្ថាប័នគយនានា អនុវត្តន៍ការកែទម្រង់បែបទគយ។ តំណាងអគ្គនា
យក ដ្ឋានគយឲ្យដឹងថា ផ្នែកគយវៀតណាម នឹងសកម្មការរួមផ្សំជាមួយភាគី
ទាក់ទិននានា ស្ថាប័នរដ្ឋ និងសហគមន៍អង្គភាពអាជីវកម្ម អនុវត្តន៍កិច្ចព្រមព្រៀង TFAប្រកបដោយមានប្រសិទ្ធភាពខ្ពស់បំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ