រដ្ឋនិងអង្គភាពអាជីវកម្មរួមដំណើរប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - ជំងឺរាតត្បាតកូវីដ ១៩ កំពុងមានការវិវឌ្ឍន៍កាន់តែស្មុគស្មាញ ហើយក៏កំពុងជះឥទ្ធិពលអវិជ្ជមានដល់ផលិតកម្ម ប៉ះពាល់យ៉ាងខ្លាំងដល់អង្គភាពអាជីវកម្ម។ 

អ្នកជំនាញខាងសេដ្ឋកិច្ចបានឲ្យដឹងថា នៅក្នុងបរិបទនៃការលំបាករួមនៃសេដ្ឋកិច្ច ប្រការដែលសំខាន់និងចាំបាច់បំផុតគឺការស្រុះចិត្តគំនិត ការយោគយល់និងចែករំលែកការលំបាករបស់ភាគីទាំងបីរួមមាន៖ រដ្ឋ អង្គភាពអាជីវកម្មនិងនិយោជិត។ យោងតាមលោកស្រី Nguyen Minh Thao វិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹមថា ស្ថានភាពធ្វើអាជីវកម្មរបស់អង្គភាពអាជីវកម្មរងការដុនដាបរហូតដល់ឆ្នាំទី ២ ហើយ ដោយសារផលប៉ះពាល់នៃការរីករាលដាលរបស់ជំងឺកូវីដ -១៩ ភាពធន់របស់អង្គភាពអាជីវកម្ម បានឈានដល់កម្រិតកំណត់ហើយ”។  ហេតុដូច្នេះ ការដាក់ពង្រាយកញ្ចប់ជំនួយរហ័សជាមួយបែបបទសាមញ្ញ ងាយស្រួលនិងរហ័សគឺចាំបាច់នៅក្នុងបរិបទបច្ចុប្បន្ន៖ “ចាំបាច់ត្រូវមានការសម្របសម្រួលយ៉ាងជិតស្និទ្ធិនិងការរួមដំណើរវាងរដ្ឋាភិបាលនិងអង្គភាពអាជីវកម្ម ដើម្បីស្វែងរកដំណោះស្រាយក្នុងការលុបបំបាត់បញ្ហាកើតមានឡើងនៅក្នុងបរិបទដ៏លំបាកនាពេលបច្ចុប្បន្ននេះ។ តាមនោះ កម្មវិធីនិងកញ្ចប់ជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់អង្គភាពអាជីវកម្មចាំបាច់ត្រូវពិភាក្សា ដោយមានផែនការជាក់ស្តែង ជាពិសេសធនាគាររដ្ឋ ដើម្បីជួយឧបត្ថម្ភដល់អង្គភាពអាជីវកម្ម។ សម្រាប់អង្គភាពអាជីវកម្មនៅក្នុងមុខរបរដែលរង ផលប៉ះពាល់យ៉ាងខ្លាំង យើងត្រូវតែមានជំនួយឧបត្ថម្ភពិសេសបន្ថែមទៀត”

ដើម្បីផ្តល់ជំនួយដល់អាជីវកម្មដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺរាតត្បាតនេះ ក្រសួងហិរញ្ញវត្ថុកំពុងកាត់បន្ថយបែបបទតាមរយៈកញ្ចប់ជំនួយពន្ធដែលមានថ្លៃសេវាប្រហែល ២០.០០០ ពាន់លាន។ លើសពីនេះ ធនាគារពាណិជ្ជភាគហ៊ុនចំនួន ១៦ បានប្តេជ្ញាកាត់បន្ថយអត្រាការប្រាក់សម្រាប់អង្គភាពអាជីវកម្ម អាស្រ័យលើកម្រិតនៃការលំបាក ហើយត្រូវបានប៉ាន់ប្រមាណថា កញ្ចប់កាត់បន្ថយអត្រាការប្រាក់នេះនឹងមានប្រហែល ២០.៣០០ ពាន់លានដុង រហូតដល់ដំណាច់ឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ