រដ្ឋាភិបាលកូឡុំប៊ីនិង ELN ចាប់ផ្តើមការចរចារសន្តិភាពជាផ្លូវការ

រដ្ឋាភិបាលកូឡុំប៊ីនិង ELN ចាប់ផ្តើមការចរចារសន្តិភាពជាផ្លូវការ - ảnh 1
រដ្ឋាភិបាលកូឡុំប៊ីនិង ELN ចាប់ផ្តើមការចរចារសន្តិភាពជាផ្លូវការ (VNA)


(VOVworld) – នាថ្ងៃទី ៧ កុម្ភៈ ក្នុងការខំប្រឹងប្រែងបញ្ចប់រយៈពេលជាង ៥០
 ឆ្នាំ​ជំលោះនៅកូឡុំប៊ី រដ្ឋាភិបាលប្រធានាធិបតី Juan Manuel Santos និងក្រុម
កង ទ័ពរំដោះជាតិ  (ELN) បានឧទ្ទេសនាមសមាជិកនៃក្រុមចរចារដើម្បីចាប់
ផ្តើមជា ផ្លូវការដំណើរការចរចារសន្តិភាពនៅរដ្ឋធានី Quito ប្រទេស Ecuador
ប្រទេស ជាអាជ្ញាកណ្ដាល។ រដ្ឋមន្ត្រីការបរទេស Ecuador លោក Guillaume Long
 ប្រធាន ក្រុមចរចាររដ្ឋាភិបាលកូឡុំប៊ី លោក Juan Camilo Restrepo និងតំណាង
 ELN លោក Pablo Beltran បានមានវត្តមានក្នុងពិធីឧទ្ទេសនាមនេះ។ ថ្លែងមតិ
នៅទី នេះ តំណាងរបស់ ELN លោក Pablo Beltran បានអះអាងនូវសារៈសំខាន់
នៃការ បង្កើតកិច្ចព្រមព្រៀងឈប់បាញ់ទ្វេភាគីសំដៅបង្ហាញនូវសុឆ័ន្ទៈនិង
ពង្រឹងជំនឿ ទុកចិត្តនៃភាគីទាំងពីរដើម្បីឆ្ពោះទៅការចរចារសន្តិភាព។
លោកពេលនោះ ប្រធានក្រុមចរចាររដ្ឋាភិបាលកូឡុំប៊ី លោក Restrepo
បានអំពាវនាវឲ្យផ្សះផ្សា ជាតិនិងបញ្ចប់សង្គ្រាម៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ