រដ្ឋាភិបាលកូឡុំប៊ីនិង FARC ទទួលបានកិច្ចព្រមព្រៀងស្តីពីការបង្កើតគណៈកម្មាធិការសច្ចៈធម៌


រដ្ឋាភិបាលកូឡុំប៊ីនិង FARC ទទួលបានកិច្ចព្រមព្រៀងស្តីពីការបង្កើតគណៈកម្មាធិការសច្ចៈធម៌ - ảnh 1
រដ្ឋាភិបាលកូឡុំប៊ីនិង FARC ទទួលបានកិច្ចព្រមព្រៀងស្តីពីការបង្កើតគណៈកម្មាធិការសច្ចៈធម៌ (Image:VNA)

(VOVworld) – នាថ្ងៃទី ៤ មិថុនា រដ្ឋាភិបាលកូឡុំប៊ីនិងក្រុមកំលាំងជនប្រដាប់អាវុធ
បដិវត្តន៍កូឡុំប៊ី FARC ទទួលបានកិច្ចព្រមព្រៀងស្តីពីការបង្កើតគណៈកម្មាធិការបំភ្លឺ សច្ចៈធម៌សំដៅធើ្វការស៊ើបអង្គេតការរំលោភដែលបានកើតមានឡើងក្នុងរយៈពេល
ជាងពាក់សតវត្យជំលោះកន្លងទៅ ហើយកំណត់ការទទួលខុសត្រូវនៃភាគីទាក់ទិន
នានា។ ប្រការនេះត្រូវបានចាត់ទុកជាជំហានសំខាន់មួយសំដៅដោះស្រាយជនរង
គ្រោះក្នុងជំលោះនិយាយដោយឡែកនិងឆ្ពោះទៅកិច្ចព្រមព្រៀងសន្តិភាពនិយាយរួម។ តាមសេចក្តីប្រកាសជាផ្លូវការនៃវង់ចរចារទី ៣៧ ដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានី La
Habana របស់គុយបា អ្នកសម្រុះសម្រួលគុយបា លោក Rodolfo Benitez បានឲ្យ ដឹងថា​៖ គណៈកម្មាធិការពោលខាងលើគឺជាយន្តការឯករាជ្យតម្លាភាពនិងគ្មានចរិត លក្ខណៈ
គត្តិយុត្តិឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ