រដ្ឋាភិបាលដាក់ជូនរដ្ឋសភានូវសេចក្តីព្រាងច្បាប់ស្តីពីប្រតិបត្តិការអេឡិចត្រូនិក (វិសោធនកម្ម)

(VOVWORLD) - បន្តកម្មវិធីសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៥  នៅព្រឹកថ្ងៃទី២៥ ខែតុលា រដ្ឋសភាបានផ្ទៀងស្តាប់របាយការណ៍  ស្តីពីការផ្ទៀងផ្ទាត់សេចក្តីព្រាងច្បាប់ស្តីពីប្រតិបត្តិការអេឡិចត្រូនិក (វិសោធនកម្ម)។ 
រដ្ឋាភិបាលដាក់ជូនរដ្ឋសភានូវសេចក្តីព្រាងច្បាប់ស្តីពីប្រតិបត្តិការអេឡិចត្រូនិក (វិសោធនកម្ម) - ảnh 1រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លោក Nguyen Manh Hung បានបង្ហាញរបាយការណ៍ស្តីពីវិសោធនកម្មច្បាប់ស្តីពីប្រតិបត្តិការអេឡិចត្រូនិក (រូបថត៖ Doan Tan/TTXVN)

ការធ្វើវិសោធនកម្មច្បាប់ រួមចំណែក ជំនះរាល់បញ្ហាជំពាក់ជំពិន និងភាពមិនគ្រប់គ្រាន់នៃច្បាប់ ស្តីពីប្រតិបត្តិការអេឡិចត្រូនិកឆ្នាំ ២០២៥។ គោល បំណងនៃកសាងច្បាប់គឺដើម្បីបង្កើតក្របខ័ណ្ឌច្បាប់ពេញលេញ  និងអំណោយផល សម្រាប់ការផ្លាស់ប្តូរសកម្មភាពពីបរិយាកាសជាក់ស្តែងទៅបរិយាកាសឌីជីថល ដើម្បីចូលរួមយ៉ាងសកម្មក្នុងបដិវត្តន៍ឧស្សាហកម្ម ទី៤ និងការផ្លាស់ប្តូរឌីជីថលជាតិ។ សេចក្តីព្រាងច្បាប់ស្តីពីប្រតិបត្តិការអេឡិចត្រូនិក (វិសោធនកម្ម) មាន៨ ជំពូក និង ៥៧ មាត្រា។

នៅក្នុងសម័យប្រជុំនេះ រដ្ឋសភាបានស្តាប់សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មាធិ ការច្បាប់នៃរដ្ឋសភា លោក Hoang Thanh Tung បង្ហាញពីរបាយការណ៍ស្តីពីការពន្យល់ ស្រូបយក និងពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច (ធ្វើវិសោធនកម្ម)។ បន្ទាប់មក រដ្ឋសភាបានពិភាក្សានៅសាលប្រជុំលើខ្លឹមសារមួយចំនួនដែលមានមតិផ្សេងគ្នានៃសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច (វិសោធនកម្ម)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ