រដ្ឋាភិបាលតែងតែរួមដំណើរនិងផ្តល់ជំនួយឧបត្ថម្ភសម្រាប់អាជីវកម្មនិងប្រជាជនជានិច្ច

(VOVWORLD) - សេចក្តីប្រកាសបានបញ្ជាក់ថា៖  រដ្ឋាភិបាលយល់ច្បាស់ និងតែងតែចែករំលែកជាមួយការលំបាក និងបញ្ហាប្រឈមនានា ដែល សហគមន៍ធុរកិច្ច និងសហគ្រិនកំពុងជួបប្រទះ ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ដោយសារជំងឺរាតត្បាតកូវីដ១៩។
រដ្ឋាភិបាលតែងតែរួមដំណើរនិងផ្តល់ជំនួយឧបត្ថម្ភសម្រាប់អាជីវកម្មនិងប្រជាជនជានិច្ច - ảnh 1សន្និសីទអនឡាញរបស់នាយករដ្ឋមន្ត្រីជាមួយសហគមន៍ធុរកិច្ច និងមូលដ្ឋានស្តីពីដំណោះស្រាយបន្តជួយឧបត្ថម្ភអាជីវកម្មក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ (រូបថតរបស់ VGP/Nhat Bac)

ការិយាល័យរដ្ឋាភិបាលទើបតែបានចេញសេចក្តីជូនដំណឹង ស្តីពីការសន្និដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងសន្និសីទអនឡាញ រវាងនាយករដ្ឋមន្ត្រីជាមួយ សហគមន៍ធុរកិច្ចនិងមូលដ្ឋានមួយចំនួន ស្តីពីដំណោះស្រាយបន្តជួយឧបត្ថម្ភអាជីវកម្មក្នុងបរិបទនៃស្ថានភាពជំងឺកូវីដ-១៩។ សេចក្តីប្រកាសបានបញ្ជាក់ថា៖  រដ្ឋាភិបាលយល់ច្បាស់ និងតែងតែចែករំលែកជាមួយការលំបាក និងបញ្ហាប្រឈមនានា ដែលសហគមន៍ធុរកិច្ច និងសហគ្រិនកំពុងជួបប្រទះ ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ដោយសារជំងឺរាតត្បាត កូវីដ១៩។ រដ្ឋាភិបាលបានចេញផ្សាយនិងអនុវត្តន៍គោលនយោបាយជាច្រើនសម្រាប់ទាំងការបង្ការ និងទប់ស្កាត់ការរាតត្បាត និងការអភិវឌ្ឍសេដ្ឋកិច្ច។ ដើម្បីសម្រេចបាននូវគោលដៅនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ទាំងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ប្រព័ន្ធនយោបាយទាំងមូល សហគមន៍ធុរកិច្ច និងសហគ្រិនត្រូវមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល សហគមន៍ធុរកិច្ច និងសហគ្រិនរួមកម្លាំងជាធ្លុងមួយ ដើម្បីជម្នះរាល់ការលំបាក និងបញ្ហាប្រឈម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័ន អង្គភាពនានា បន្តអនុវត្តន៍ឱ្យបានស៊ីសង្វាក់គ្នា និងប្រកបដោយប្រសិទ្ធភាពនូវភារកិច្ច និងដំណោះស្រាយដែលមានចែងក្នុងសេចក្តីសម្រេចចិត្តរបស់បក្ស រដ្ឋសភា និងរដ្ឋាភិបាល ដែលជានិច្ចកាលរួមដំណើរ និងផ្តល់ជំនួយឧបត្ថម្ភ បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ផលិតកម្ម និងសកម្មភាពអាជីវកម្មរបស់សហគ្រាសស្ថិរភាពការងារនិងប្រាក់ចំណូលសម្រាប់និយោជិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ