រដ្ឋាភិបាលបារាំងអនុម័តលើសេចក្តីព្រាងច្បាប់នៃការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង CETA

(VOVWORLD) -  នាថ្ងៃទី ៣ ខែកក្កដា រដ្ឋាភិបាលបារាំងបានអនុម័តលើសេចក្តីព្រាងច្បាប់ដែលឆ្ពោះទៅការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចនិងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយរវាងសហភាពអឺរ៉ុប និងកាណាដា (CETA) ដែលគ្រោងនឹងត្រូវបានរដ្ឋសភាបោះឆ្នោតនៅថ្ងៃទី ១៧ ខែកក្កដាខាងមុខ។
រដ្ឋាភិបាលបារាំងអនុម័តលើសេចក្តីព្រាងច្បាប់នៃការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង CETA - ảnh 1 នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau និងប្រធានាធិបតីបារាំង លោក Emmanuel Macron 

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅប៉ារីស រដ្ឋលេខាធិការក្រសួងអឺរ៉ុបនិងការបរទេសបារាំង លោក Jean-Baptiste Lemoyne បានអះអាងថា "គណៈរដ្ឋមន្រ្តីបានពិចារណានិងអនុម័តលើសេចក្តីព្រាងច្បាប់ដោយសភាអឺរ៉ុប"។ ទោះយ៉ាងណាក៏ដោយ ដើម្បីឱ្យមានសុពលភាពជាយូរអង្វែង ច្បាប់នេះត្រូវអនុម័តដោយប្រទេសជាសមាជិកសហភាពអឺរ៉ុបនីមួយៗ។ យោងតាម CETA ពន្ធគយនឹងត្រូវបានលុបចោលសម្រាប់ទំនិញនិងសេវាកម្មនានា,រវាងប្រទេសកាណាដានិងសហភាពអឺរ៉ុប ដែលប៉ាន់ស្មានមានទឹកប្រាក់ចំនួន ៥៩០ លានអ៊ឺរ៉ូស្មើនឹង ៦៦៥ លានដុល្លារអាមេរិកក្នុងមួយឆ្នាំផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ