រដ្ឋាភិបាលម៉ីយ៉ាន់ម៉ានិងក្រុមប្រដាប់អាវុធនានាឯកភាពអំពីបណ្តាជំហានក្រោយបទឈប់បាញ់

(VOVworld)-តាមព័ត៌មានជាផ្លូវការដែលបានប្រកាសនាថ្ងៃទី១វិច្ឆិកា រដ្ឋាភិបាល ម៉ីយ៉ានម៉ានិងក្រុមប្រដាប់អាវុធជាតិសាសន៍ចំនួន៨ក្នុងចំណោម១៥ ដែលចុះ ហត្ថលេខាលើបទឈប់បាញ់ទូទាំងប្រទេស (NCA) បានឯកភាពគ្នាអំពីជំហាន មួយចំនួនក្រោយកិច្ចព្រមព្រៀងនេះ។ មន្ត្រីមួយរូបនៅមជ្ឈមណ្ឌលសន្តិភាព
ម៉ីយ៉ានម៉ាបានឲ្យដឹងថា ការកំណត់ ខ័ណ្ឌសីមារបស់ភាគីនីមួយៗ និងមានយន្ត ការឃ្លាំមើលដែលបានភាគីនានព្រមព្រៀង សំដៅបន្ធូស្រាលហានិភ័យបណ្តាល ឲ្យកើតមានឡើងការប៉ះទង្គិចគ្នា។ ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាល
ម៉ីយ៉ានម៉ា និងបណ្តាក្រុមពោលខាងលើបានបង្កើតគណៈកម្មាធិការរួម សំដៅបង្ករ លក្ខណៈងាយស្រួលសម្រាប់ជំនួបសន្ទនានយោបាយនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ