រដ្ឋាភិបាលមីយ៉ាន់ម៉ានិងអង្គការឯករាជ្យ Kachin ចាប់ផ្តើមការចរចារសន្តិភាពឡើងវិញ

(VOVworld) – រដ្ឋាភិបាលមីយ៉ាន់ម៉ានិងអង្គការឯករាជ្យ Kachin (KIO) ដែលជា ភាគីនយោបាយនៃកងទ័ពរំដោះ KIA បានចាប់ផ្តើមការចរចារសន្តិភាពឡើងវិញ
នៅទីក្រុង Myitkyina រដ្ឋ Kachin ភាគខាងជើងប្រទេសនេះ។ តាមផែនការការចរ
ចារលើកនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ។ តាមគំរោង ភាគីទាំង ២ នឹងពីភាក្សាអំពីការបង្កើតការិយាល័យសម្របសម្រួលកងទ័ពនិងបញ្ហាទាក់ទិន
ដល់កំលាំងប្រដាប់អាវុធនៃភាគីទាំង២។ នេះគឺជាលើកដំបូង រដ្ឋាភិបាលមីយ៉ាន់ម៉ា
និងពួកឧទ្ទាម Kachin ដំណើរការចរចារសន្តិភាពក្នុងប្រទេស។ បណ្ដាវង់ចរចារ មុន
នោះត្រូវបានរៀបចំឡើងនៅថៃនិងចិន។ បណ្ដការចរចារសន្តិភាពត្រូវបានដំណើរការ បន្ទាប់ពីរដ្ឋាភិបាលមីយ៉ាន់ម៉ាប្រកាសការឈប់បាញ់ដោយឯកោភាគី នាខែ មគរា
កន្លងមក សំដៅស្វែងរកដំណោះស្រាយបញ្ឈប់រាល់ជំលោះនៅ Kachin ដែលធ្វើឲ្យ
មនុស្សចំនួនជិត ១ សែន នាក់ ភៀសខ្លួន។ ដោមិនអើពើដល់ការប្រកាសឈប់បាញ់
របស់រដ្ឋាភិបាលជំលោះមួយចំនួននៅតែផ្ទុះឡើងនៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ