រដ្ឋាភិបាលមីយ៉ាន់ម៉ាឯកភាពជួបចរចារជាមួយពួកឧទ្ទាម Kachin

(VOVworld) – ក្នុងក្របខ័ណ្ឌនៃកិច្ចចរចារដោះស្រាយសជំលោះនៅរដ្ឋ Kachin ភាគខាង
ជើង​ មីយ៉ាន់ម៉ា នាថ្ងៃទី ១២ មិនា បណ្ដាមន្ត្រីរដ្ឋាភិបាលមីយ៉ាន់ម៉ា អង្គការឯករាជ Kachin
 (KIO) (អង្គការនយោបាយរបស់កងទ័ពរំដោះ Kachin (KIA)) បានឯកភាពបន្តដំណើរការ
ចរចារស្តីពីឈប់បាញ់រវាងភាគីទាំង ២ ។ តាមសេចក្តីថ្លែងការណ៍រួម ដែលបាននាំចេញ បន្ទាប់ពីការជួបចរចារនេះ ការព្រមព្រៀងត្រូវបានអនុម័តដល់ពេលណា ភាគីទាំង ២ ទទួលបានបទឈប់បាញ់ ដោយឈរលើការយល់ដឹងគ្នា ការគោរពនិងជឿជាក់គ្នាទៅវិញ
ទៅមក ដើម្បីឈានទៅការចាប់ផ្តើមការសន្ទនានយោបាយ។ ក្រៅពីនោះ រដ្ឋាភិបាល
មីយ៉ានម៉ានិងពួកឧទ្ទាម Kachin ក៏បានឯកភាពអំពីការៀបចំការចរចារផ្សេងៗទៀត មុន
ថ្ងៃទី ១០ មេសា ខាងមុខ។ នេះគឺជាការចរចារលើកទី ៣ ក្នុងឆ្នាំ ២០១៣ តាំងពីពេល រលកអំពើហឹងក្សាបានផ្ទុះឡើង នាចុងឆ្នាំ ២០១២ នៅរដ្ឋ Kachin៕

ប្រតិកម្មទៅវិញ

ផ្សេងៗ