រដ្ឋាភិបាលរៀបចំសន្និសីទកាសែតជាប្រចាំខែកុម្ភៈ បញ្ហាក្ដៅគគុកត្រូវបានបកស្រាយ

(VOVWORLD) - ឆ្លើយសំណួររបស់អ្នកយកព័ត៌មានទាក់ទិនដល់ការបើកទូលាយអាកាសយានដ្ឋាន Tan Son Nhat រដ្ឋមន្រ្តីលោក Mai Tien Dung ឲ្យដឹងថា នាយករដ្ឋមន្រ្តី បានអនុញ្ញាត្តិឲ្យក្រសួងគមនាគមន៍ដឹកជញ្ជូន ជួលអ្នកពិគ្រោះយោបល់បរទេស ដើម្បីវាយតំលៃលើគ្រប់ជ្រុងជ្រោយអំពីតម្រូវការនៃការដឹកជញ្ជូនអ្នកដំណើរ អាកាសចរណ៍នៅអាកាសយានដ្ឋាន Tan Son Nhat។
រដ្ឋាភិបាលរៀបចំសន្និសីទកាសែតជាប្រចាំខែកុម្ភៈ បញ្ហាក្ដៅគគុកត្រូវបានបកស្រាយ - ảnh 1 រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Mai Tien Dung ឆ្លើយសំណួររបស់អ្នកយកព័ត៌មាន (រូបថត៖ TTXVN)


 
បន្ទាប់ពីបញ្ចប់សម័យប្រជុំរដ្ឋាភិបាលជាប្រចាំខែកុម្ភៈ ក្រោមអធិបតីភាព របស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នោះ នារសៀលថ្ងៃទី១ មិនា រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Mai Tien Dung អ្នកនាំពាក្យរដ្ឋា ភិបាល បានធ្វើជាអធិបតីក្នុងសន្និសីទកាសែតជាប្រចាំរបស់រដ្ឋាភិបាល។

ឆ្លើយសំណួររបស់អ្នកយកព័ត៌មានទាក់ទិនដល់ការបើកទូលាយអាកាសយានដ្ឋាន Tan Son Nhat រដ្ឋមន្រ្តីលោក Mai Tien Dung ឲ្យដឹងថា នាយករដ្ឋមន្រ្តី បានអនុញ្ញាត្តិឲ្យក្រសួងគមនាគមន៍ដឹកជញ្ជូន ជួលអ្នកពិគ្រោះយោបល់បរទេស ដើម្បីវាយតំលៃលើគ្រប់ជ្រុងជ្រោយអំពីតម្រូវការនៃការដឹកជញ្ជូនអ្នកដំណើរ អាកាសចរណ៍នៅអាកាសយានដ្ឋាន Tan Son Nhat។

ស្ដីពីលទ្ធផលនៃការត្រួតពិនិត្យសំណុំផ្ដល់ស័ក្ខថ្នាក់សាស្ត្រាចារ្យនិងសាស្ត្រាចារ្យរងឆ្នាំ២០១៧ រដ្ឋមន្រ្តីលោក Mai Tien Dung បានឲ្យដឹងថា៖

“លោកនាយករដ្ឋមន្រ្តីបានបញ្ជាណែនាំឲ្យអនុវត្តន៍ការងារនេះយ៉ាងហ្មត់ចត់និងវាយតំលៃគុណភាពឲ្យបានជាក់ស្ដែង។ ចំពោះបេក្ខជនដែលមានពេលវេលា បង្រៀនដ៏គ្រប់គ្រាន់ គឺត្រូវធ្វើឲ្យច្បាស់ថា ការបង្រៀនយ៉ាងម៉េច សមត្ថភាព ភាសាបរទេសយ៉ាងម៉េច។ នាយករដ្ឋមន្ត្រីបានសំណូមពរឲ្យក្រសួងអប់រំអនុវត្តន៍ យ៉ាងហ្មឺងម៉ាត់ការងារនេះ ដើម្បីរាយការណ៍នៅសម័យប្រជុំខាងមុខ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ