រដ្ឋាភិបាលវៀតណាមតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការដកកាតលឿងរបស់ IUU

(VOVWORLD) - ពីថ្ងៃទី ១០ដល់ថ្ងៃទី ១៨ ខែតុលា ក្រុមការងារនៃគណៈកម្មការអឺរ៉ុប (EC) បានមកដល់ វៀតណាម ដោយចាប់ផ្តើមដំណើរត្រួតពិនិត្យលើកទី ៤  អំពីការប្រឆាំងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការត្រួតពិនិត្យ (IUU)។

រដ្ឋាភិបាលវៀតណាមតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការដកកាតលឿងរបស់ IUU  - ảnh 1ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ត្រូវស្វែងរកទីជម្រកនៅសាលា UNRWA  (រូបថត៖ Skynew)

គណៈប្រតិភូនឹងពិនិត្យលទ្ធផលនៃការអនុវត្តអនុសាសន៍របស់ EC ក្នុងអំឡុងពេលត្រួតពិនិត្យលើកទី៣ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU នៅវៀតណាម។ ជាពិសេស ផ្តោតសំខាន់លើការគ្រប់គ្រងកប៉ាល់នេសាទដែលចូល និងចាកចេញពីកំពង់ផែ និងប្រតិបត្តិការនៅសមុទ្រ ការគ្រប់គ្រងវត្ថុធាតុដើមនាំចូល និងតាមដានប្រភពដើមនៃអាហារសមុទ្រ។ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលុប ចោលការព្រមាន "កាតលឿង" គ្រឿងសមុទ្ររបស់ EC នាពេលថ្មីៗនេះ វៀតណាមបានអនុវត្តដំណោះស្រាយ និងដោះស្រាយទាំងស្រុងនូវបញ្ហាដែលមានស្រាប់តាមអនុសាសន៍របស់ EC។ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien អនុប្រធានគណៈកម្មាធិការដឹកនាំជាតិទទួលបន្ទុកការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU បានឲ្យដឹងថា៖ “រដ្ឋាភិបាលជាពិសេសគឺនាយករដ្ឋមន្ត្រីរដ្ឋាភិបាលតែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការដកកាតលឿង។ បញ្ហាដែល EC បានពិនិត្យ និងចង្អុលបង្ហាញជាលើកទីបី យើងបានអនុវត្តន៍យ៉ាងតឹងរឹងបំផុត។ ប្រព័ន្ធនយោបាយទាំងមូលមានការពាក់ព័ន្ធ មានការផ្លាស់ប្តូរជាវិជ្ជមាន ហើយយើងសង្ឃឹមថា នឹងដកកាតលឿងចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។

មុននេះ ក្នុងសន្និសីទជាតិស្តីពីការលើកកម្ពស់ដំណោះស្រាយរបស់ IUU ដែលបានប្រព្រឹត្តទៅកាលពីចុងសប្តាហ៍ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យបណ្តាមូលដ្ឋានបង្កើនការយល់ដឹងរបស់ប្រជាជនក្នុងការអនុវត្តច្បាប់ និងការការពារបរិស្ថាន ការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ