រដ្ឋាភិបាលវៀតណាមនឹងជម្រុញខ្លាំងការកែទម្រង់បរិយាកាសវិនិយោគ

រដ្ឋាភិបាលវៀតណាមនឹងជម្រុញខ្លាំងការកែទម្រង់បរិយាកាសវិនិយោគ - ảnh 1
រដ្ឋាភិបាលវៀតណាមនឹងជម្រុញខ្លាំងការកែទម្រង់បរិយាកាស
វិនិយោគ(រូបថតៈ TTXVN)


(VOVworld)-នាថ្ងៃទី១១កុម្ភៈ ថ្លែងមតិក្នុងជំនួបសន្ទនាជាមួយនាយិការធនាគារ ពិភពលោកប្រចាំនៅវៀតណាម លោកស្រី Victoria Kwakwa នាយករដ្ឋមន្ត្រី វៀត
ណាមលោក Nguyen Tan Dung បានអះអាងនូវការប្តេជ្ញាចិត្តក្នុងការកសាង ប្រព័ន្ធ
ហិរញ្ញវត្ថុ ធនាគារឲ្យស្របនឹងទម្លាប់អន្តរជាតិ តម្លាភាពនិងមានប្រសិទ្ធភាព។ វៀតណាមនឹងជម្រុញខ្លាំងកំណែទម្រង់បរិយាកាសវិនិយោគធ្វើអាជីវកម្មក្នុង
គោលដៅ មិនអន់ជាងបណ្តាប្រទេសអាស៊ានឡើយ។ លោកអះអាងថែមទៀត
ថា រដ្ឋាភិ បាលវៀតណាមយកចិត្តទុកដាក់ជាពិសេសទៅលើការបង្កើតក្រប
ខ័ណ្ឌគតិយុត្ត ដើម្បីទាក់ទាញការវិនិយោគតាមរូបភាពសហប្រតិបត្តិការរវាង
សាធារណៈនិង ឯកជន (PPP)។ លោកនាយករដ្ឋមន្ត្រីបានស្នើរឲ្យធនាគារពិភព
លោកបង្កលក្ខណៈ ងាយស្រួលសម្រាប់គំរោងការណ៍គមនាគមន៍ពី Long Thanh
– Dau Giay ទៅ កាន់ Phan Thiet។ នេះជាគំរោងការណ៍គំរូសម្រាប់រូបភាពសហ
ប្រតិបត្តិការ ពោលខាងលើ។

        ចែករំលែកការពិនិត្យរបស់ធនគារពិភពលោកអំពីដំណើរការកែទម្រង់បែប បទរដ្ឋបាលរបស់វៀតណាម លោកស្រី Victoria Kwakwa បានឲ្យដឹងថា វៀត
ណាមបាន បង្កើតចំណាប់អារម្មពិសេស ក្នុងដំណើការនេះ  ជាពិសេស បណ្តាបែបបទពន្ធនិងធានារ៉ាប់រងសង្គម។ តាមលោកស្រីថា ធនាគារពិភព
លោកត្រៀម ខ្លួនជាស្រេចជួយរដ្ឋាភិបាលវៀតណាម ក្នុងការធ្វើសុក្រិត្តគោល
នយោបាយម៉ាក្រូសេដ្ឋកិច្ច និងអនុវត្តរាល់ការកំណត់ទាក់ទិនដល់កំណែទម្រង់
អង្គភាពអាជីវកម្មយ៉ាងល្អបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ