រដ្ឋាភិបាលវៀតណាមប្រជុំប្រចាំខែឧសភា

រដ្ឋាភិបាលវៀតណាមប្រជុំប្រចាំខែឧសភា - ảnh 1
រដ្ឋាភិបាលវៀតណាមប្រជុំប្រចាំខែឧសភា (VOV)


        Vovworld-នាព្រឹកថ្ងៃទី២៩ឧសភានៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀត
ណាមលោក Nguyen Tan Dung បានធ្វើអធិបតីសម័យប្រជុំរដ្ឋាភិបាលប្រចាំខែឧសភា
សំដៅវាយតំលៃស្ថានភាពសេដ្ឋកិច្ចសង្គមខែឧសភានិង៥ខែដើមឆ្នាំ។ រដ្ឋាភិបាលបាន ប្រមូលផ្ដុំពិភាគ្សាអំពីបញ្ហាសំខាន់ជាច្រើនទាក់ទិនដល់ឥទ្ធិពលជុំវិញស្ថានភាពសមុទ្រ
ខាងកើត គោលនយោបាយនិងដំណោះស្រាយអភិវឌ្ឍន៍ជលផលក៏ដូចជាកម្មវិធី
សកម្មភាពរបស់រដ្ឋាភិបាលលាតត្រដាងផ្លាស់ប្តូរថ្មីជាសារវន្តលើគ្រប់វិស័យអប់រំនិង
បណ្ដុះបណ្ដាល។
         សមាជិករដ្ឋាភិបាលបានឯកភាពជាមួយការវាយតំលៃ ស្ថានភាពសេដ្ឋកិច្ចសង្គម
ខែឧសភានិងគិតរួម៥ខែដើមឆ្នាំបន្តមានបំរ៉ែបំរួលសកម្ម ចំទិសដៅ។ នៅដំបន់មួយចំនួន
បានកើតមានឡើងការធ្វើបាតុកម្មប្រឆាំងជំទាស់ចិនរំលោភលើអធិបតេយ្យភាពរបស់
វៀតណាម បណ្ដាលបាត់សណ្ដាប់ធ្នាប់ខូចខាតផលិតកម្មអាជីវកម្មនិងនាំឲ្យមានការជះ
ឥទ្ធិពលដល់បរិយាកាសវិនិយោគ។ នាយករដ្ឋមន្ត្រីបានបញ្ជាទាន់ពេលវេលានិងជួយ
ឧបត្ថម្ភផ្ទាល់ដល់អង្គភាពអាជីវកម្មដោះស្រាយម៉ឺងមាត់អំពើររំលោភច្បាប់។
        រដ្ឋាភិបាលបានឯកភាពត្រូវបន្តតស៊ូយ៉ាងដាច់ខាតដោយសន្តិវិធីប្តេជ្ញាសំណូមពរ
ចិនដកស្ថានីយ៍ខួង Haiyang Shiyou 981 ចេញពីដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់ រាបបាតសមុទ្ររបស់វៀតណាម ទន្ទឹមនឹងនោះរក្សាទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម ជាធម្មតាជាមួយចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ