រដ្ឋាភិបាលវៀតណាមប្រមូលផ្តុំរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ

រដ្ឋាភិបាលវៀតណាមប្រមូលផ្តុំរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ - ảnh 1
រដ្ឋាភិបាលវៀតណាមប្រមូលផ្តុំរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ (Image: VNA)


(VOVworld) – នាព្រឹកថ្ងៃទី ៧ កក្កដា ក្រុមប្រឹក្សាប្រជាជនខេត្ត Nam Dinh (ភាគ
ខាង​ជើងវៀតណាម) បានបើកសម័យប្រជុំលើកទី ១០ នីតិកាលទី ១៧ (អណត្តិ
ឆ្នាំ ២០១១- ២០១៦)។ ថ្លែងមតិនៅសម័យប្រជុំលើកនេះ ឧបនាយករដ្ឋមន្ត្រី
វៀតណាម លោក Vu Van Ninh បានវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលខេត្ត
Nam Dinh ទទួលបានលើ វិស័យនានាក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៤។ គោលដៅសេដ្ឋកិច្ចសង្គមជាច្រើន ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៤ ទទួល
បានជាង ៥០% បើប្រៀបនឹងផែនការក្នុងឆ្នាំ ។ ក៏ក្នុងសម័យប្រជុំលើកនេះដែរ
ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានជូនដំណឹងអំពីស្ថានភាពសេដ្ឋកិច្ចសង្គម
របស់ប្រទេសជាតិក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៤ ក៏ដូចជាវិធានការរបស់
រដ្ឋាភិបាលនាពេលខាងមុខ។ ឧបនាយករដ្ឋមន្ត្រីបានឲ្យដឹង ថែមទៀតថា៖ រដ្ឋាភិបាលបន្តបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មនិង គំរោង
ការណ៍ ប្រមូលផ្តុំរៀបចំរចនាសម្ព័ន្ធផ្នែលកសិកម្មឡើងវិញនិងកសាងជនបទថ្មី ជាពិសេសគឺការលើកកំពស់គុណភាពនៃកសិផលតាមទិសប្រសិទ្ធភាពជំរុញការ តភ្ជាប់រវាងកសិករនិងអង្គភាពអាជីវកម្មជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ