រដ្ឋាភិបាលវៀតណាមរៀបចំកិច្ចប្រជុំអនឡាញទូទាំងប្រទេសទប់ទល់នឹងជំងឺ Covid-19

(VOVWORLD) - នាពេលខាងមុខនេះ នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំអនឡាញទូទាំងប្រទេសរវាង រដ្ឋាភិបាលជាមួយតំបន់នានាស្ដីពីភារកិច្ច ដំណោះស្រាយទប់ទល់នឹងជំងឺ Covid-19។

  ខ្លឹមសារដ៏សំខាន់ចំនួន៤នៅកិច្ចប្រជុំលើកនេះរួមមាន៖ ការដោះ ស្រាយការលំបាកសម្រាប់ផលិតកម្មអាជីវកម្ម ពន្លឿនការបើកការចំណាយ ទុនវិនិយោគសាធារណៈជាង៣០ពាន់លានដុល្លាអាមេរិក ការធានាសន្តិ សុខសង្គម និងការរក្សារឹងនាំនូវស្ថិរភាពសន្តិសុខសណ្ដាប់ធ្នាប់។ រដ្ឋមន្រ្តី នានានឹងបង្ហាញកម្មវិធី ដំណោះស្រាយរបស់ក្រសួងខ្លួន សំដៅជំនះពុះពារ លើការលំបាកបង្កឡើងដោយជំងឺរាតត្បាត ព្រមទាំងផ្ទៀងស្ដាប់ការផ្ដល់មតិ របស់អង្គប្រជុំផងដែរ។

        គួរបញ្ជាក់ថា ជំងឺ Covid-19 កំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋ កិច្ចសកល និងឥទ្ធិពលអវិជ្ជមានទៅលើសេដ្ឋកិច្ចវៀតណាម។ មូលនិធិ រូបិយវត្ថុអន្តរជាតិ (IMF) បានចាត់ទុកថា សេដ្ឋកិច្ចសកលនឹងមានកំណើន ០% ក្នុងឆ្នាំនេះ ប្រទេសខ្លះៗនឹងមានកំណើនសញ្ញាដក ខណៈដែលអង្គការ សហប្រជាជាតិបានចាត់ទុកថា វិបត្តិសេដ្ឋកិច្ចសកលថ្មីមួយដ៏ធ្ងន់ធ្ងរជាង វិបត្តិឆ្នាំ២០០៨ នឹងកើតមានឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ