រដ្ឋាភិបាលវៀតណាមលើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពក្រៅរដ្ឋាភិបាលបរទេស

(VOVWORLD) - នាព្រឹកថ្ងៃទី៥កក្កដា នៅទីក្រុងហាណូយ គណៈកម្មា ធិការទទួលបន្ទុកកិច្ចការក្រៅរដ្ឋាភិបាលបានរៀបចំសន្និសីទបូកសរុបដំណាក់កាល១៩៩៦-២០១៧។ 
រដ្ឋាភិបាលវៀតណាមលើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពក្រៅរដ្ឋាភិបាលបរទេស - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសន្និសីទ 

អញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា អង្គការក្រៅរដ្ឋាភិបាលរួមចំណែកសកម្មក្នុងការគាំទ្រវៀត ណាមធ្វើសមាហរណកម្មអន្តរជាតិ ក្នុងការផ្សព្វផ្សាយនូវរូបភាពនិងសមិទ្ធិផលដែលវៀតណាមទទួលបានទៅកាន់ពិភពលោក។ ជាពិសេស ជម្រុញទំនាក់ទំនងរវាងប្រជាជនវៀតណាមជាមួយប្រជាជននៃប្រទេសនានាទូទាំងពិភពលោក។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសំណូមពរនាពេលខាងមុខ គណៈកម្មាធិការនិងតំបន់នានា ត្រូវឯកភាពនិងជ្រួតជ្រាបនូវទស្សនៈបញ្ជាណែនាំរបស់បក្សអំពីការងារក្រៅរដ្ឋាភិបាលបរទេស៖

“ក្រសួង ស្ថាប័ននិងតំបន់នានា ត្រូវកំណត់ច្បាស់ថា កិច្ចការនេះជាភារកិច្ចនៃកិច្ចការបរទេសសំខាន់ដែលមិនមែនជាភារកិច្ចដោយឡែករបស់គណៈកម្មាធិការប៉ុណ្ណោះទេ ថែមទាំងជាកិច្ច ការរបស់រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ទៀតផង។ ការងារក្រៅរដ្ឋាភិបាលបរទេសជាផ្នែកកិច្ចការបរទេសប្រជាជន រួមចំណែកទៅក្នុងភារកិច្ចការបរទេសរបស់ប្រទេសជាតិ។ តាមនោះក្នុងកម្មវិធី ផែនការ និងគម្រោងការសហប្រតិបត្តិការជាមួយអង្គការក្រៅរដ្ឋាភិបាលនានានោះ ក្រសួង ស្ថាប័ននានា ត្រូវផ្តោតការយកចិត្តទុកដាក់ ដោះស្រាយដោយសមស្របលើវិស័យទាំង បីគឺសេដ្ឋកិច្ច សន្តិសុខនិងកិច្ចការបរទេស”។

រដ្ឋាភិបាលវៀតណាមលើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពក្រៅរដ្ឋាភិបាលបរទេស - ảnh 2 ទិដ្ឋភាពនៃសន្និសីទ

បច្ចុប្បន្ននេះ វៀតណាមមានទំនាក់ទំនងជាមួយអង្គការក្រៅរដ្ឋាភិបាលជាង១.០០០អង្គការ ដែលក្នុងនោះមានអង្គការចំនួន៥០០ បានអនុវត្តន៍សកម្មភាពប្រចាំនៅវៀតណាម ដោយបានជួយឧបត្ថម្ភលើកម្មវិធី គម្រោង ជាង៣.០០០។ សកម្មភាពរបស់អង្គការបានលាតត្រ ដាងអនុវត្តន៍លើវិស័យដែលវៀតណាមមានតម្រូវការសហប្រតិបត្តិការដូចជា៖ សុខាភិបាល អប់រំ អភិវឌ្ឍន៍សេដ្ឋកិច្ច ដោះស្រាយបញ្ហាសង្គមមួយចំនួន ជាពិសេសគឺជម្រុញការយល់ដឹងនិងតភ្ជាប់ទំនាក់ទំនងរវាងប្រជាជនវៀតណាមជាមួយមិត្តភក្តិអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ