រដ្ឋាភិបាលស្នើទៅរដ្ឋសភាបន្តកាត់បន្ថយពន្ធលើតម្លៃបន្ថែម ២% ចាប់ពីខែកក្កដាខាងមុខ

(VOVWORLD) - ការអនុវត្តចំពោះក្រុមទំនិញ និងសេវាកម្មដែលស្ថិតនៅក្រោមអត្រាពន្ធ ១០% លើកលែងតែ៖ ទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន សកម្មភាពហិរញ្ញវត្ថុ ធនាគារ មូលបត្រ ធានារ៉ាប់រង និងអាជីវកម្មអចលនៈទ្រព្យ។
រដ្ឋាភិបាលស្នើទៅរដ្ឋសភាបន្តកាត់បន្ថយពន្ធលើតម្លៃបន្ថែម ២% ចាប់ពីខែកក្កដាខាងមុខ - ảnh 1រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Ho Duc Phoc បានបង្ហាញរបាយការណ៍ស្តីពីការបន្តអនុវត្តគោលនយោបាយកាត់បន្ថយពន្ធលើតម្លៃបន្ថែម (VAT) ២% (រូបថត៖ VGP/LS)

នារសៀលថ្ងៃទី ២៤ ឧសភា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៥ នៃរដ្ឋសភានីតិកាលទី ១៥ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Ho Duc Phoc បានបង្ហាញរបាយការណ៍ស្តីពីការបន្តអនុវត្តគោលនយោបាយកាត់បន្ថយពន្ធលើតម្លៃបន្ថែម (VAT) ២% ។ ការអនុវត្តចំពោះក្រុមទំនិញ និងសេវាកម្មដែលស្ថិតនៅក្រោមអត្រាពន្ធ ១០% លើកលែងតែ៖ ទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន សកម្មភាពហិរញ្ញវត្ថុ ធនាគារ មូលបត្រ ធានារ៉ាប់រង និងអាជីវកម្មអចលនៈទ្រព្យ។ បើយោងតាមលោករដ្ឋមន្ត្រី ការបន្តអនុវត្តគោលនយោបាយពន្ធនេះគឺចាំបាច់ ឆ្លើយតបភ្លាមៗចំពោះការវិវឌ្ឍក្នុងស្ថានភាពសេដ្ឋកិច្ចសង្គម ហើយទន្ទឹមនឹងនោះត្រូវពិចារណា និងគណនាស្របតាមស្ថានភាពជាក់ស្តែងរបស់វៀតណាម។ ប្រសិនបើរដ្ឋសភាបានអនុម័ត វៀតណាមនឹងបន្តអនុវត្តគោលនយោបាយកាត់បន្ថយពន្ធលើតម្លៃបន្ថែម ២% សម្រាប់រយៈពេល ៦ ខែ (ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០២៣)។

តាមគម្រោង នៅពេលអនុវត្តគោលនយោបាយនេះ ចំណូលថវិកានឹងត្រូវកាត់បន្ថយចំនួន ២៤ ពាន់ពាន់លានដុង (ប្រហែល ១ ពាន់លានដុល្លារ)។ ដើម្បីទូទាត់ចំណូលថវិកា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ho Duc Phoc បានឲ្យដឹងថា៖ “រដ្ឋាភិបាលដឹកនាំក្រសួងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ផ្តោតលើការអនុវត្ត និងលាតត្រដាងអនុវត្តន៍ច្បាប់ពន្ធដារឱ្យមានប្រសិទ្ធភាព; បន្តធ្វើកំណែទម្រង់ និងធ្វើទំនើបកម្មប្រព័ន្ធពន្ធដារ សម្រួលនីតិវិធីរដ្ឋបាលសារពើពន្ធ។ ទន្ទឹមនឹងនេះ ការចំណាយថវិការដ្ឋត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ហ់យត្រូវសន្សំសំចៃចំណាយប្រចាំ”។

នៅខាងក្រៅកិច្ចប្រជុំ គណៈប្រតិភូជាច្រើនបានឯកភាពជាមួយសំណើរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយអាករលើតម្លៃបន្ថែម ដើម្បីជំរុញតម្រូវការប្រើប្រាស់ក្នុងបរិបទនៃការថយចុះតម្រូវការសរុប និងស្ថានភាពសេដ្ឋកិច្ចដ៏លំបាកនាពេលបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ