រដ្ឋាភិបាលស៊ីរីបង្កើនការវាយប្រហារតាមជើងអាកាសទៅលើក្រុមឧទ្ទាមនៅទីក្រុង Aleppo

រដ្ឋាភិបាលស៊ីរីបង្កើនការវាយប្រហារតាមជើងអាកាសទៅលើក្រុមឧទ្ទាមនៅទីក្រុង Aleppo - ảnh 1
ទីប្រជុំជន Leramun ភាគពាកយ័ព្យទីក្រុង Aleppo (រូបថត៖AFP/TTXVN)

(VOVworld) - កងទ័ពជើងអាកាសស៊ីរីនាថ្ងៃទី៦ សីហា បានបង្កើនការវាយ
ប្រហារតម្រង់ទៅលើកងកម្លាំងឧទ្ទាមនៅតំបន់ប៉ែកខាងជើងទីក្រុង Aleppo តាមនោះ
កាត់ផ្ដាច់ខ្សែផ្លូវស្ទើតែទាំងអស់ដែលក្រុមឧទ្ទាមនេះអាចប្រើប្រាស់ដើម្បីបំបែកការ
ហ៊ុំព័ទ្ធរបស់កងទ័ពរដ្ឋាភិបាល។ការវាយប្រហារតាមជើងអាកាសពោលខាងលើក៏
បានជួយឧបត្ថម្ភយុទ្ធនាការលើដីគោករបស់កងទ័ពស៊ីរីសំដៅទប់ទល់នឹងកងកម្លាំង
ឧទ្ទាមផងដែរ។ស៊ីរីបានជំរុញខ្លាំងនូវយុទ្ធនាការតាមជើងអាកាសបន្ទាប់ពីក្រុម
ឧទ្ទាមនៅក្នុង ទីក្រុង Aleppo នាថ្ងៃដដែលបានចាប់ផ្ដើមការវាយប្រហារនិងទន្ទ្រាន
កាន់កាប់ មូលដ្ឋានសឹកសំខាន់មួយចំនួន។ការប្រយុទ្ធដ៏កាចសាហាវកំពុងបន្ត
ប្រព្រឹត្តទៅនៅ មូលដ្ឋានសឹកប៉ែកខាងត្បូងក្រុង Aleppo៕

ប្រតិកម្មទៅវិញ

ផ្សេងៗ