រដ្ឋាភិបាលស៊ីរីបេដិសេធរបាយការណ៍របស់ OPCW ស្តីអំពីការប្រើប្រាស់អាវុធគីមី

(VOVWORLD) -នាថ្ងៃទី ១ កក្កដា រដ្ឋាភិបាលស៊ីរីបានបដិសេធរបាយការណ៍របស់អង្គការហាមឃាត់អាវុធគីមីពិភពលោក (OPCW) ក្នុងនោះបានចាត់ទុកថា៖ ជាតិគីមីពុលសារីនត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារនៅតំបន់ប៉ែកខាងជើង ស៊ីរីនាខែមេសាឆ្នាំ ២០១៧។ 
រដ្ឋាភិបាលស៊ីរីបេដិសេធរបាយការណ៍របស់ OPCW ស្តីអំពីការប្រើប្រាស់អាវុធគីមី  - ảnh 1 រដ្ឋាភិបាលស៊ីរីបេដិសេធរបាយការណ៍របស់ OPCW ស្តីអំពីការប្រើប្រាស់អាវុធគីមី 

(VOVworld)- នាថ្ងៃទី ១ កក្កដា រដ្ឋាភិបាលស៊ីរីបានបដិសេធរបាយការណ៍របស់អង្គការហាមឃាត់អាវុធគីមីពិភពលោក (OPCW) ក្នុងនោះបានចាត់ទុកថា៖ ជាតិគីមីពុលសារីនត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារនៅតំបន់ប៉ែកខាងជើង ស៊ីរីនាខែមេសាឆ្នាំ ២០១៧។ ក្នុងសេចក្តីថ្លែងការមួយ ក្រសួងការបរទេសស៊ីរី បានសង្កត់ធ្ងន់ថា៖ ក្រុមបេសកកម្មស្វែងរកការពិត (FFM) របស់ OPCW បានសរសេររបាយការណ៍នេះដោយឈរលើពាក្យសំដីរបស់មុខសញ្ញាភេរវករ។ ការវាយប្រហារពោលខាងលើបានកើតមានឡើងនាថ្ងៃទី ៤ មេសា នៅទីរួមខេត្ត Khan Sheikhun ចំណុះខេត្ត Idlib ដែលធ្វើឲ្យមនុស្សចំនួន ៨៧ នាក់ត្រូវស្លាប់។ លោកខាងលិចបានចោទប្រកាន់កំលាំងរបស់ប្រធានាធិបតីស៊ីរី លោក Bashar al Assad ឈរនៅខាងក្រោយរឿងហេតុនេះ។ ប៉ុន្តែ រដ្ឋាភិបាលស៊ីរីប្តេជ្ញាបដិសេធរាល់ការចោទប្រកាន់នេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ