រដ្ឋាភិបាលស៊ីរីសហប្រតិបត្តិការជាមួយ OPCW ក្នុងការបំផ្លាញចោលឃ្លាំងអាវុធគីមី

រដ្ឋាភិបាលស៊ីរីសហប្រតិបត្តិការជាមួយ OPCW ក្នុងការបំផ្លាញចោលឃ្លាំងអាវុធគីមី - ảnh 1
រដ្ឋាភិបាលស៊ីរីបានសហប្រតិបត្តិការក្នុងដំណាក់កាលទី ១ នៃ កម្មវិធីបំផ្លាញចោលឃ្លាំងអាវុធនៅប្រទេសនេះ។ (Image: Radio.vn)

(VOVworld) – រដ្ឋាភិបាលស៊ីរីបានសហប្រតិបត្តិការក្នុងដំណាក់កាលទី ១ នៃ កម្មវិធីបំផ្លាញចោលឃ្លាំងអាវុធនៅប្រទេសនេះ។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋាន
អ្នក សារព័ត៌មាន នាថ្ងៃទី ៩ តុលា នៅទីក្រុង Hague ហូឡង់ អគ្គនាយកអង្គការ
ហាម ឃាត់ប្រើប្រាស់និងជួញដូរអាវុធគីមី  (OPCW) លោក Ahmet Uzumcu បាន
នាំ ចេញសេចក្តីប្រកាសពោលខាងលើ ព្រមទាំង អំពាវនាវឲ្យភាគីទាក់ទិននានា ក្នុងជំលោះនៅស៊ីរីឈប់បាញ់ជាបណ្តោះអាសន្នសំដៅបង្កលក្ខណៈសំរាប់ក្រុម
អ្នកជំនាញការនៃ OPCW អនុវត្តភារកិច្ចរបស់ខ្លួន។ តាម លោក Uzumcu ថា៖ ក្រុមអ្នកជំនាញការនឹងត្រូវទៅត្រួតពិនិត្យទីកន្លែងមានឃ្លាំងអាវុធគីមីចំនួន ២០ ក្នុងសប្តាហ៍ក្រោយ។ ក្នុងពេលនោះ តាមសេចក្តីសម្រេចចិត្តលេខ ២១១៨ នៃ
ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. ស្តីពីបញ្ហានៅស៊ីរី ដំណើរការបំផ្លាញចោលឃ្លាំង
អាវុធគីមីនៅប្រទេសនឹងត្រូវបានសម្រេចនាពាក់កណ្ដាលឆ្នាំ ២០១៤។ តំណាង
 OPCW បានសង្កត់ធ្ងន់ថា៖ គោលដៅពោលខាងលើនឹងទទួលបាន ប្រសិនបើ ភាគីទាក់ទិននានាសហប្រតិបត្តិការជាមួយគ្នារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ