រដ្ឋាភិបាលអង់គ្លេសនឹងប្រកាសទស្សនៈស្តីពីរាល់បញ្ហារចរចារក្រោយ Brexit

(VOVWORLD) -រដ្ឋាភិបាលអង់គ្លេសទើបនឹងបានប្រកាសនូវទស្សនៈរបស់ខ្លួន ស្តីពីបញ្ហាខ្សែព្រំ ដែននាពេលអនាគត រវាងអៀរឡង់ខាងជើងចំណុះចក្រភពអង់គ្លេសនិងសាធារណ រដ្ឋអៀរឡង់ បន្ទាប់ពីការដែល អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ក្នុងកាលៈទេសៈដែល អង់គ្លេសនិង EU នឹងដំណើរការកិច្ចចរចារវង់ទី៣នា ចុងខែសីហានេះ។


រដ្ឋាភិបាលអង់គ្លេសគ្រោងនឹងបន្តរក្សាការចរាចរទំនិញដោយ សេរីរវាងអង់គ្លេសនិង EU ដូចបច្ចុប្បន្ន។ រីឯកិច្ចព្រមព្រៀងដៃគូរវាងអង់គ្លេសជាមួយ EU នាពេលអនាគត អង់គ្លេសនឹងធ្វើការប្រកាសនាខែតុលា ក្នុងនោះ មានទាំង សំណើរបស់អង់គ្លេសស្តីពីកិច្ចព្រមព្រៀងគយថ្មីជាមួយ EU ផងដែរដែរ។

        ក៏ទាក់ទិនទៅនឹងអង់គ្លេស នាពេលថ្មីៗនេះ កាសែត “The Independent” បាន ប្រកាសលទ្ធផលស្ទង់មតិដោយសរឲ្យឃើញថា មនុស្សជិតពាក់កណ្តាលដែល បានសាកសួរគឺតែងតែចាត់ទុកថា នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May គួរចាកចេញពីដំណែង មុននឹងពេលដែលប្រទេសនេះអនុវត្តការបោះឆ្នោត សកលនាឆ្នាំ២០២២ខាងមុខ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ