រដ្ឋាភិបាលអនុម័តគម្រោងមជ្ឈមណ្ឌលទិន្នន័យជាតិ

(VOVWORLD) - នាថ្ងៃទី ៣០ តុលា រដ្ឋាភិបាលបានចេញសេចក្តីសម្រេចចិត្តអនុម័តគម្រោងមជ្ឈមណ្ឌលទិន្នន័យជាតិ។ តាមនោះ វៀតណាមនឹងកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ តាមស្តង់ដារជាតិ និងអន្តរជាតិ ស្របតាមនិន្នាការ និងសក្តិសមនឹងកម្រិតពិភពលោក។
រដ្ឋាភិបាលអនុម័តគម្រោងមជ្ឈមណ្ឌលទិន្នន័យជាតិ - ảnh 1រូបភាព៖ chinhphu.vn

ពោលគឺ ធ្វើការប្រមូលផ្តុំ ធ្វើសមកាលកម្ម រក្សាទុក   ចែករំលែក វិភាគ និងសម្របសម្រួលទិន្នន័យសរុបទាំងអស់ពីមូលដ្ឋានទិន្នន័យជាតិ ទិន្នន័យទាក់ទងនឹងប្រជាជន (រួមទាំងប្រជាជនមានសញ្ជាតិវៀតណាម និងអ្នកដែលពាក់ព័ន្ធនឹងសកម្មភាពសេដ្ឋកិច្ច សង្គមនៅវៀតណាម) សំដៅបង្កើតឃ្លាំងទិន្នន័យអំពីប្រជាជន សម្រួលដល់នីតិវិធីរដ្ឋបាល និងកែលម្អសេវាកម្មរបស់ទីភ្នាក់ងាររដ្ឋសម្រាប់ប្រជាជន អាជីវកម្ម និងគាំទ្ររដ្ឋាភិបាលក្នុងការគ្រប់គ្រងរដ្ឋ... រួមចំណែកលើកកម្ពស់ការអភិវឌ្ឍនិងវឌ្ឍនភាពសម្រាប់សង្គម។

គម្រោងនេះកំណត់គោលដៅដល់ចុងឆ្នាំ ២០២៥ សម្រេចជាស្ថាពរការសាងសង់ និងប្រតិបត្តិការនៃឃ្លាំងទិន្នន័យដ៏ទូលំទូលាយ។  ចាប់ពីឆ្នាំ ២០២៦ ដាក់ពង្រាយការវិភាគទិន្នន័យស៊ីជម្រៅ ដើម្បីគាំទ្រដល់ការបង្កើតយន្តការគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។ រហូតដល់ឆ្នាំ ២០៣០ មជ្ឈមណ្ឌលទិន្នន័យជាតិនឹងក្លាយជាកន្លែងរក្សាទុកទិន្នន័យ និងប្រព័ន្ធព័ត៌មាននៃមូលដ្ឋានទិន្នន័យជាតិ; នាំវៀតណាមចូលទៅក្នុងក្រុមប្រទេសនាំមុខចំនួន ៥០ អំពីរដ្ឋាភិបាលអេឡិចត្រូនិក (EGDI); ក្នុងចំណោម ប្រទេសឈានមុខគេចំនួន ៣០ ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន (IDI) និងក្នុងចំណោមប្រទេសឈានមុខគេចំនួន ៣០ អំពីសុវត្ថិភាព និងសន្តិសុខបណ្តាញអ៊ីនធឺណិត (GCI)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ