រដ្ឋាភិបាលអាមេរិកបន្តបិទទ្វារដោយសារគ្មានថវិកាធ្វើសកម្មភាព

(VOVWORLD) -ដ្ឋាភិបាលអាមេរិកនឹងឈានចូលសប្ដាហ៍ធ្វើការថ្មី ដែលចាប់ផ្តើមពីថ្ងៃទី ២២ មករា ដោយគ្មានថវិកាធ្វើសកម្មភាព។ នេះគឺជាថ្ងៃទី ៣ ហើយ ដែល  រដ្ឋាភិបាលអាមេរិកត្រូវបិទទ្វារ។
រដ្ឋាភិបាលអាមេរិកបន្តបិទទ្វារដោយសារគ្មានថវិកាធ្វើសកម្មភាព - ảnh 1រដ្ឋាភិបាលអាមេរិកបន្តបិទទ្វារដោយសារគ្មានថវិកាធ្វើសកម្មភាព 

រដ្ឋាភិបាលអាមេរិកនឹងឈានចូលសប្ដាហ៍ធ្វើការថ្មី ដែលចាប់ផ្តើមពីថ្ងៃទី ២២ មករា ដោយគ្មានថវិកាធ្វើសកម្មភាព។ នេះគឺជាថ្ងៃទី ៣ ហើយ ដែល  រដ្ឋាភិបាលអាមេរិកត្រូវបិទទ្វារ ដោយសារភាគីគណបក្សប្រជាធិបតេយ្យនិងភាគីគណបក្សសាធារណរដ្ឋនៅព្រឹទ្ធសភាមិនអាចទទួលបានកិច្ចព្រមព្រៀងរួម ដោយមកពីការខ្វែងគំនិតអំពីបញ្ហាអន្តោប្រវេសន៍ ដែលនាំឲ្យព្រឹទ្ធសភាមិនអាចអនុម័តលើគម្រោងច្បាប់ចំណាយបណ្ដោះអាសន្នសម្រាប់រដ្ឋាភិបាលអាមេរិក។

ព្រឹទ្ធសភាអាមេរិកបានពន្យារពេលបោះឆ្នោតស្ដីពីគម្រោបច្បាប់ចំណាយបណ្ដោះអាសន្នរបស់រដ្ឋាភិបាលដល់ ម៉ោង ១២ នាថ្ងៃទី ២២ មករា តាមម៉ោងនៅអាមេរិក។ គម្រោងច្បាប់នេះ នឹងផ្ដល់ថវិកាឲ្យរដ្ឋាភិបាលអាមេរិក ដល់ដំណាច់ថ្ងៃទី ៨ កុម្ភៈ និងអនុញ្ញាតឲ្យបុគ្គលិក សហរដ្ឋរាប់ពាន់នាក់ត្រឡប់មកធ្វើការវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ