រដ្ឋាភិបាលអ៊ីរ៉ង់ផ្តោតសំខាន់ទៅលើការដោះស្រាយបញ្ហាសេដ្ឋកិច្ច

(VOVWORLD) - រដ្ឋអំណាចអ៊ីរ៉ង់កំពុងពិចារណាលើគោលនយោបាយ

សេដ្ឋកិច្ចជាច្រើន របស់ប្រធានាធិបតីលោក Hassan Rouhani។

រដ្ឋាភិបាលអ៊ីរ៉ង់ផ្តោតសំខាន់ទៅលើការដោះស្រាយបញ្ហាសេដ្ឋកិច្ច - ảnh 1 ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (រូបថត៖ AFP/TTXVN)

នាថ្ងៃទី៤ មករា ការដើរដង្ហែក្បួនដោយទ្រង់ទ្រាយធំសំដៅគាំទ្ររដ្ឋាភិបាល

អ៊ីរ៉ង់បានឈានចូលថ្ងៃទី២ ក្រោយពីមជ្ឈដ្ឋានមន្ត្រីប្រទេសនេះប្រកាសថា រលក

បាតុកម្មដោយអំពើហឹង្សាប្រឆាំងជំទាស់រដ្ឋអំណាច បានបញ្ចប់ហើយ និងរដ្ឋា

ភិបាលកំពុងផ្តោតសំខាន់ទៅលើការដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលជាមូល

ហេតុដំបូងដែលនាំទៅរកការកើតមានឡើងការធ្វើបាតុកម្មក្នុងរយៈពេល៦ថ្ងៃកន្លងទៅ។

        រដ្ឋអំណាចអ៊ីរ៉ង់កំពុងពិចារណាលើគោលនយោបាយសេដ្ឋកិច្ចជាច្រើន

របស់ប្រធានាធិបតីលោក Hassan Rouhani។ នៅរដ្ឋសភាអ៊ីរ៉ង់បានកើតមាន

ឡើងបម្រែបម្រួលមួយចំនួនសំដៅរាំងស្កាត់វិធានការខាងថវិកា ដែលលោក Rouhani

ប្រកាសកាលពីខែមុន ក្នុងនោះ មានការកាត់បន្ថយសុខុមាលភាព

សង្គមនិងបង្កើនតំលៃឥន្ធនៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ