រដ្ឋាភិបាលអាល្លឺម៉ង់អនុម័តលើច្បាប់ស្តីពីសមាហរណកម្ម

រដ្ឋាភិបាលអាល្លឺម៉ង់អនុម័តលើច្បាប់ស្តីពីសមាហរណកម្ម - ảnh 1
រដ្ឋាភិបាលអាល្លឺម៉ង់អនុម័តលើច្បាប់ស្តីពីសមាហរណកម្ម (Image: VNA)


(VOVworld) – នាថ្ងៃទី ២៥ ឧសភា រដ្ឋាភិបាលអាល្លឺម៉ង់បានអនុម័តលើកញ្ចប់
គំរោងច្បាប់ ស្តីពីសមាហរណកម្ម តាមនោះ បង្កលក្ខណៈងាយស្រួលថែមទៀត
សំរាប់ជនភៀសខ្លួន ចូលរួមទីផ្សារពលកម្ម ប៉ុន្តែ នៅតភ្ជាប់ការទទួលខុសត្រូវ
របស់គេក្នុងការធ្វើសមាហរណកម្ម ផងដែរ។ ថ្លែងមតិនៅសន្និសីទកាសែតមួយ
 នាថ្ងៃដដែល អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel​ បានចាត់ទុកថា៖
 ការអនុម័តលើកញ្ចប់គំរោងច្បាប់នេះគឺព្រឹត្តិការណ៍សំខាន់ មួយក្នុងដំណើរ
ការធ្វើសមាហរណកម្មរបស់ជនភៀសខ្លួននិងជនអន្តោប្រវេសន៍ក្នុងសង្គម
អាល្លឺម៉ង់ ព្រមទាំង សម្តែងនូវក្តីសង្ឃឹមថា៖ ជនអន្តោប្រវេសន៍នឹងក្តាប់ជាប់
ឱកាសល្អដើម្បី ធ្វើសមហរណកម្មប្រកបដោយជោគជ័យ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ