រដ្ឋាភិបាលអេហ្ស៊ីពលើកថ្ងៃរំសាយអង្គការភាតរៈឥស្លាម

រដ្ឋាភិបាលអេហ្ស៊ីពលើកថ្ងៃរំសាយអង្គការភាតរៈឥស្លាម  - ảnh 1
មេដឹកនាំអង្គការភាតរៈឥស្លាម Badie (រូបថតៈ​Independent.ie)


(VOVworld)-នាថ្ងៃទី២៤កញ្ញា រដ្ឋាភិបាលបណ្តុះអាសន្នអេហ្ស៊ីពបានឲ្យដឹងថា នឹង
ពន្យាពេលរំសាយអង្គការភាតរៈឥស្លាម (MB)រហូតដល់ពេលបញ្ចប់រឿងក្តី​ចំពោះ
បណ្តាសមាជិករបស់ចលនានេះ។ ថ្លែងមតិចំពោះមជ្ឈដ្ឋានអ្នកសារព័ត មាន រដ្ឋមន្រ្តីក្រសួងសាមគ្គីសង្គម Ahmed El-Borai ឲ្យដឹងថា ក្រសួងនេះ កំពុងបង្កើត គណកម្មការ១សំដៅគ្រប់គ្រងទ្រព្យសម្បត្តិរបស់MB តាមសាលក្រមរបស់តុលាការ។
ក្នុងពេលនោះ ប្រភពព័ត៌មាន១បញ្ជាក់ថា MB កំពុងរៀបចំផែនការប្តឹងជំទាស់
និងការវិនិច័្ឆយរំសាយក្នុងរយៈពេល១០តាមកំណត់ច្បាប់។

        ខណៈពេលនោះ នាយប់ថ្ងៃទី២៤កញ្ញា ការប៉ះទង្គិចបានកើតមានឡើង រវាង
បាតុករគាំទ្រប្រធានាធិបតី Mohamed Morsi ជាមួយប្រជាជនសីវិល នៅ ទីក្រុង
Alexandria របស់អេហ្ស៊ីព។ ក្នុងថ្ងៃដ៏ដែល កម្លំាងសន្តិសុខបានវាយប្រ ហារដោយ
ចៃដន្យទៅលើភូមិ Nahya នៅខេត្ត Gina សំដៅចាប់ខ្លួនជន សង្ស័យដែលសម្លាប់
ប៉ូលីសជាច្រើននាក់នាខែមុន។ នេះត្រូវបានចាត់ទុកជា អាកប្បកិរិយាថ្មីបំផុត
ក្នុងការខំប្រឹងប្រែងរបស់រដ្ឋាភិបាលបណ្តុះអាសន្នអេហ្ស៊ីព ចំពោះភាគីឥស្លាមផង
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ