រដ្ឋមន្ត្រី Pham Binh Minh បានចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៦។

រដ្ឋមន្ត្រី Pham Binh Minh បានចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៦។ - ảnh 1
រដ្ឋមន្ត្រី Pham Binh Minh បានចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៦។ (vovworld.vn)


        VOV-ចាប់ពីថ្ងៃទី២៨មិថុនាដល់ថ្ងៃទី២កក្កដា រដ្ឋមន្ត្រីការបរទេសវៀត​
ណាម​លោក Pham Binh Minh នឹងចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន​
លើក​ទី​៤៦​​ (AMM46) បណ្ដាសន្និសីទរដ្ឋមន្ត្រីការបរទេសរវាងអាស៊ាននិងដៃគូ
(PMC) សន្និសីទ​​​រដ្ឋមន្ត្រី ASEAN+3 ជាន់ខ្ពស់អាស៊ីបូព៌ា (EAS) និងវេទិការដំបន់
​អាស៊ាន​លើកទី​​​២០ (ARF 20) នៅប៊្រុយណេ។ នេះជាសន្និសីទថ្នាក់រដ្ឋមន្ត្រីការ
បរទេស​សំខាន់​​បំផុតក្នុងឆ្នាំរបស់​អាស៊ាន​​និង​រវាងអាស៊ានជាមួយដៃគូ។ ​ខ្លឹមសារ
សំខាន់​របស់​សន្និសីទគឺពិនិត្យនិង​កំណត់​ទិសជំរុញទំនាក់ទំនងសហប្រតិបត្តិការ
អាស៊ាន រវាងអាស៊ានជាមួយដៃគូ ទន្ទឹម​នឹងនោះផ្លាស់ប្តូរអំពីបណ្ដាបញ្ហាអន្តរជាតិ
ដំបន់​ដែល​យកចិត្តទុកដាក់ដូចគ្នា។

        គណៈប្រតិភូវៀតណាមបានចូលរួមសន្និសីទ AMM46 និងបណ្ដាសន្និសីទ​
ទាក់ទិន​​សំដៅ​​​ពង្រឹងសាមគ្គីភាពសហប្រតិបត្តិការអាស៊ាន បង្កើនតួនាទីម្ចាស់ការ​
ទទួល​ខុស​ត្រូវ​របស់អាស៊ានចំពោះសន្តិភាពសន្តិសុខដំបន់ រក្សារឹងមាំតួនាទីស្នូល​
របស់​អាស៊ានក្នុង​ស្ថានភាព​ថ្មីជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយដៃគូ រួមគ្នា​រួមចំណែកឲ្យសន្តិភាព​សន្តិសុខនិងអភិវឌ្ឍន៍នោដំបន់ ទន្ទឹមនឹងនោះរួមចំណែក​លើកកំពស់ថែមទៀតតួនាទី​របស់​វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ