រដ្ឋមន្ត្រីកាបរទេសវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ Luxembourg

តាមសេចក្តីអញ្ចើញរបស់ឧបនាយករដ្ឋមន្ត្រីនិជារដ្ឋមន្ត្រីកាបរទេស Luxembourg
លោក Jean Asselborn រដ្ឋមន្ត្រីកាបរទេសវៀតណាម Pham Binh Minh បានទៅ បំពេញទស្សនកិច្ចជាផ្លូវការនៅ Luxembourg នាថ្ងៃទី ២៦ មិថុនា។ ក្នុងការចរចារ
ជាមួយ រដ្ឋមន្ត្រីកាបរទេស Luxembourg លោក Jean Asselborn រដ្ឋមន្ត្រីទាំង ២ រូបាន
ឯកភាពថា៖ ភាគីទាំង ២ ត្រូវបង្កលក្ខណៈងាយស្រួលឲ្យសហគម៍អង្គភាពអាជីវកម្ម
នៃ ប្រទេសទាំង ២ តភ្ជាប់ដៃគូរ វិនិយោគធ្វើអាជីវកម្ម ជំរុញកិច្ចសហប្រតិបត្តិការ
លើ បណ្ដាវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា បរិស្ថាននិងកាអភិវឌ្ឃន៍ចរភាព ។ ភាគី
ទាំង ២ បានឯកភាពអនុវត្តល្អបណ្ដាគំរោងការណ៍ ក្នុងក្របខ័ណ្ឌកម្មវិធី សហប្រតិ
បត្តិការទិសដៅ វៀតណាម-Luxembourg ដំណាក់កាល ២០១១-២០១៥ ដែលប្រមូល
ផ្តុំទៅលើវិស័យអទិភាពនានា ដូចជា៖ សុខាភិបាល អប់រំ-បណ្ដុះបណ្ដាល ការភិវឌ្ឍន៍
ជនបទនៅបណ្ដាតំបន់ដែលមានការលំបាកខាងសេដ្ឋកិច្ចនិងសង្គមជាច្រើន តទៅ
ទៀត។ រដ្ឋមន្ត្រីទាំង ២ រូប បានឯកភាពថា៖ វៀតណាមនិង Luxembourg នឹងបន្ត គួបផ្សំជិតស្និទនៅបណ្ដាវេទិការនិងអង្គការអន្តរជាតិ។ វៀតណាមអះអាងគាំទ្រ
Luxembourg បង្កើនទំនាក់ទំនងជាមួយតំបន់អាស៊ាន។ Luxembourg គាំទ្រ
វៀតណាម ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យជាមួយសហភាពអឺរ៉ុប (EU)។ ក្នុងនោះ
មានការដែល EU ទទួលស្គាល់បែបបទសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមយ៉ាងឆាប់ៗ។
 ក្រៅពីនោះ រដ្ឋមន្ត្រីការបរទេស Luxembourg បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់
វៀតណាម ក្នុងឋានៈអ្នកសម្របសម្រួលទំនាក់ទំនង អាស៊ាន-EU ពីខែកក្តដា
ខាងមុខ ៕

រដ្ឋមន្ត្រីកាបរទេសវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ Luxembourg - ảnh 1
រដ្ឋមន្ត្រីកាបរទេសវៀតណាម Pham Binh Minh បានទៅ បំពេញទស្សនកិច្ចជាផ្លូវការនៅ Luxembourg (Image: VOV online)

ប្រតិកម្មទៅវិញ

ផ្សេងៗ