រដ្ឋមន្ត្រីការបរទេសគុយបាអះអាងនូវសុឆ័ន្ទៈបន្តការសន្ទនាជាមួយអាមេរិក

(VOVWORLD) - ក្នុងសន្និសីទកាសែតជាផ្លូវការនាថ្ងៃទី ១៩ មិថុនា រដ្ឋមន្ត្រីការ បរទេសគុយបា លោក Bruno Rodriguez បានអះអាងនូវសុឆ័ន្ទៈបន្តការសន្ទនា ដែលមានចរិតលកណៈគោរពនិងស្ថាបនាជាមួយអាមេរិក ក៏ដូចជា ការចរចារ បញ្ហាទ្វេភាគីនៅសេសសល់។ 
រដ្ឋមន្ត្រីការបរទេសគុយបាអះអាងនូវសុឆ័ន្ទៈបន្តការសន្ទនាជាមួយអាមេរិក - ảnh 1 រដ្ឋមន្ត្រីការបរទេសគុយបាអះអាងនូវសុឆ័ន្ទៈបន្តការសន្ទនាជាមួយអាមេរិក

(VOVworld) – ក្នុងសន្និសីទកាសែតជាផ្លូវការនាថ្ងៃទី ១៩ មិថុនា រដ្ឋមន្ត្រីការ បរទេសគុយបា លោក Bruno Rodriguez បានអះអាងនូវសុឆ័ន្ទៈបន្តការសន្ទនា ដែលមានចរិតលកណៈគោរពនិងស្ថាបនាជាមួយអាមេរិក ក៏ដូចជា ការចរចារ បញ្ហាទ្វេភាគីនៅសេសសល់។ លោក Rodriguez ដែលកំពុងបំពេញដំណើរទស្ស នកិច្ចជាផ្លូវការនៅអ៊ូទ្រីស បានអះអាងជាថ្មីម្តងទៀតទំនាក់ទំនងសន្ទនាពោល ខាងលើដែលត្រូវបានកសាងឡើងមូលដ្ឋានសមភាពគ្នាទៅវិញទៅមកនិងគោរពអធិបតេយ្យភាពនិងបូរណភាពដែនដីឯកភាពរបស់ប្រទេសនិមួយៗ។ លោកក៏ បានព្រមានថា៖ គុយបានឹងធ្វើសម្បទានអធិបតេយ្យភាពនិងឯកភាពរបស់ខ្លួន ក៏មិនចរចារអំពីគោលការណ៍និងមិនយល់ព្រមលក្ខ័ណ្ឌចាប់បង្ខំទេ។ អ្នកប្រមុខស្ថាប័នការទូតគុយបាជាថ្មីម្តងទៀតលើកកំពស់គោលការណ៍ថា៖ ការផ្លាស់ប្តូរចាំបាច់នៅ គុយបានឹងត្រូវបានប្រជាពលរដ្ឋគុយបាម្ចាស់ការសម្រេច ដែលមិនត្រូវការមតិឬសូមការអនុញត្តិណាពីអនុភាពណាមួយឡើយ។ រដ្ឋមន្ត្រីការបរទេសគុយបាបានប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាបទដាក់ទណ្ឌកម្មថ្មីរបស់រដ្ឋាភិបាលអាមេរិកតាមទិសរឹតបន្តឹងបទហ៊ុំព័ទ្ធសេដ្ឋកិច្ចពាណិជ្ជកម្មនិងហិរញ្ញវត្ថុចំពោះគុយបាគោលនយោបាយដែលលោកចាត់ទុកជាដើរផ្ទុយទៅនឹងបំណងប្រាថ្នារបស់អ្នកបោះឆ្នោតអាមេរិកភាគច្រើនហើយបំរើផលប្រយោជន៍ «ខ្មៅងងឹត» របស់ក្រុមអ្នកនយោបាយមួយ ចំនួនតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ