រដ្ឋមន្ត្រីការបរទេសចិននិងរុស្ស៊ីជួបសន្ទនាតាមទូរស័ព្ទអំពីទំនាក់ទំនងទ្វេភាគី

(VOVWORLD) - លោក Wang Yi បានអះអាងថាក្រុងប៉េកាំងត្រៀមខ្លួនជាស្រេចដើម្បីបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រុងម៉ូស្គូដោយគាំទ្រគ្នាទៅវិញទៅមកនិងទទួលរ៉ាប់រងនូវការទទួលខុសត្រូវសំខាន់ៗក្នុងការថែរក្សាសន្តិភាពនិងស្ថេរភាពអន្តរជាតិ។
រដ្ឋមន្ត្រីការបរទេសចិននិងរុស្ស៊ីជួបសន្ទនាតាមទូរស័ព្ទអំពីទំនាក់ទំនងទ្វេភាគី - ảnh 1 រដ្ឋមន្ត្រីការបរទេសចិនលោកWang Yi (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី១៩ខែធ្នូរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងសមភាគីរុស្ស៊ីលោក Sergei Lavrov បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ។នៅក្នុងកិច្ចសន្ទនា នេះភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រទ្វេភាគី។

បន្ទាប់ពីសង្ខេបចំណុចសំខាន់ៗក្នុងឆ្នាំ២០១៩មកលោក Wang Yi បានសង្កត់ធ្ងន់លើការជឿទុកចិត្តគ្នារវាងភាគីទាំងពីរក៏ដូចជាទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំជាង។ លោក Wang Yi បានអះអាងថាក្រុងប៉េកាំងត្រៀមខ្លួនជាស្រេចដើម្បីបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រុងម៉ូស្គូដោយគាំទ្រគ្នាទៅវិញទៅមកនិងទទួលរ៉ាប់រងនូវការទទួលខុសត្រូវសំខាន់ៗក្នុងការថែរក្សាសន្តិភាពនិងស្ថេរភាពអន្តរជាតិ។

រីឯខ្លួនវិញរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Lavrov បានឲ្យដឹងថាក្រុងមូស្គូបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍ដ៏សំខាន់ក្នុងទំនាក់ទំនងរុស្ស៊ី - ចិនក្នុងឆ្នាំ២០១៩ហើយនឹងត្រៀមខ្លួនជាស្រេចសហការជាមួយក្រុងប៉េកាំងដើម្បីបង្កើនការផ្លាស់ប្តូរកម្រិតខ្ពស់។ទន្ទឹមនឹងនេះ ពង្រើកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងក្របខ័ណ្ឌពហុភាគីដូចជាអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ