រដ្ឋមន្ត្រីការបរទេសចិនបានតបតវិញចំពោះការរិះគន់របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាងយី (Wang Yi) បានអះអាងថាការដែលរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo និយាយថា “គោលនយោបាយអភិក្រមរបស់រដ្ឋាភិបាលអាមេរិកគ្រប់ជំនាន់ ចំពោះប្រទេសចិនបានបរាជ័យទាំងស្រុង” នោះគឺជាការបដិសេធយ៉ាង ជាក់លាស់នូវសមិទ្ធិផលក្នុងទំនាក់ទំនងរវាងចិន និងអាមេរិកអស់រយៈពេល ៤០ ឆ្នាំកន្លងមក
រដ្ឋមន្ត្រីការបរទេសចិនបានតបតវិញចំពោះការរិះគន់របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក - ảnh 1 រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាងយី (Wang Yi) (រូបថត៖ Xinhua)

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ កាលពីថ្ងៃទី៥ ខែសីហា រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាងយី (Wang Yi) បានអះអាងថាការដែលរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo និយាយថា “គោលនយោបាយអភិក្រមរបស់រដ្ឋាភិបាលអាមេរិកគ្រប់ជំនាន់ ចំពោះប្រទេសចិនបានបរាជ័យទាំងស្រុង” នោះគឺជាការបដិសេធយ៉ាងជាក់លាស់នូវសមិទ្ធិផលក្នុងទំនាក់ទំនងរវាងចិន និងអាមេរិកអស់រយៈពេល ៤០ ឆ្នាំកន្លងមក។

រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាងយី បានសង្កត់ធ្ងន់ថា នេះមិនត្រឹមតែជាកង្វះខាតការយល់ដឹងអំពីដំណើរការអភិវឌ្ឍន៍ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាការមិនគោរពចំពោះប្រជាជននៃប្រទេសទាំងពីរទៀតផង។ លោក វ៉ាងឈីបានមានប្រសាសន៍ថា ទោះបីជានៅតែមានភាពខុសគ្នាជាច្រើនររាងប្រទេសទាំងពីរក៏ដោយ ប៉ុន្តែភាពខុសគ្នាក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគត នឹងមិនប៉ះពាល់ដល់ការរួមរស់ប្រកបដោយសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការ « ឈ្នះ-ឈ្នះ» រវាងប្រទេសទាំងពីរនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ