រដ្ឋមន្ត្រីការបរទេសចិនបានផ្តល់អនុសាសន៍ចំនួន ៤ ដើម្បីកែលំអនូវទំនាក់ទំនងចិន - អាមេរិក

(VOVWORLD) - ថ្លែងក្នុងឱកាសបើកវេទិកា Lanting ដែលបានធ្វើឡើងនៅទីក្រុងប៉េកាំង នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ទីប្រឹក្សារដ្ឋចិននិងជារដ្ឋមន្ត្រីការបរទេសចិន លោក Wáng Yì  បានផ្តល់អនុសាសន៍ចំនួន ៤ ដើម្បីកែលំអនូវទំនាក់ទំនងចិន - អាមេរិក។
រដ្ឋមន្ត្រីការបរទេសចិនបានផ្តល់អនុសាសន៍ចំនួន ៤ ដើម្បីកែលំអនូវទំនាក់ទំនងចិន - អាមេរិក - ảnh 1ទីប្រឹក្សារដ្ឋចិននិងជារដ្ឋមន្ត្រីការបរទេសចិន លោក Wáng Yì។ (រូបថត៖ ក្រសួងការបរទេសចិន)

ក្នុងនោះរួមមាន៖ ការគោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក បង្កើនការសន្ទនាគ្រប់គ្រងល្អរាល់ជម្លោះ  ឆ្ពោះទៅរកទិសដៅតែមួយ ការចាប់ផ្តើមឡើងវិញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ  លុបបំបាត់ឧបសគ្គ ស្តារការជួបប្រាស្រ័យលើគ្រប់វិស័យរវាងចិននិងសហរដ្ឋអាមេរិក។

លោក Wáng Yì ក៏បានបញ្ជាក់ថា លោកបានត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលគោលនយោបាយនិងបង្កើនកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើវិស័យចំនួន ៣ រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងជំរុញការស្តារសេដ្ឋកិច្ចពិភពលោកផងដែរ។

សូមគូសបញ្ជាក់ថា វេទិការ Lanting ដោយក្រសួងការបរទេសចិនរៀបចំឡើង សំដៅបង្កើតវេទិកាមួយដើម្បីផ្លាស់ប្តូរបញ្ហាអន្តរជាតិនិងគោលនយោបាយការបរទេសសម្រាប់ស្ថាប័នរដ្ឋាភិបាល អ្នកស្រាវជ្រាវ អង្គភាពអាជីវកម្ម ប្រព័ន្ធផ្សព្វផ្សាយនិងមជ្ឈដ្ឋាននានាក្នុងប្រទេសចិនផ្ទាល់និងប្រទេសមួយចំនួនលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ