រដ្ឋមន្ត្រីការបរទេសជប៉ុនអញ្ជើញទៅបំពេញទស្សនកិច្ចនៅអាមេរិកឡាទីននិងអាហ្វ្រិក

(VOVWORLD) - រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Toshimitsu Motegi បានអញ្ជើញទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសចំនួន ៨ នៅអាមេរិកឡាទីននិងអាហ្វ្រិកក្នុងរយៈពេល២ថ្ងៃ ចាប់ពីទី ៤ ដល់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដើម្បីជម្រុញគំនិតផ្តួតផ្តើម “ ឥណ្ឌូ - ប៉ាស៊ីហ្វិក (Indo-Pacific) ប្រកបដោយសេរីភាពនិងបើកចំហរ” ដែលជប៉ុនកំពុងប្រកាន់ខ្ជាប់តាមផងដែរ។
រដ្ឋមន្ត្រីការបរទេសជប៉ុនអញ្ជើញទៅបំពេញទស្សនកិច្ចនៅអាមេរិកឡាទីននិងអាហ្វ្រិក - ảnh 1រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Toshimitsu Motegi (រូបថត៖  AFP/TTXVN)

រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Toshimitsu Motegi បានអញ្ជើញទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសចំនួន ៨ នៅអាមេរិកឡាទីននិងអាហ្វ្រិកនៅដើមឆ្នាំទី ៤ ដល់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដើម្បីជម្រុញគំនិតផ្តួតផ្តើម “ ឥណ្ឌូ - ប៉ាស៊ីហ្វិក (Indo-Pacific) ប្រកបដោយសេរីភាពនិងបើកចំហរ” ដែលជប៉ុនកំពុងប្រដេញតាមផងដែរ។

នៅអាមេរិកឡាទីន លោក Toshimitsu Motegi គ្រោងនឹងពិភាក្សាអំពីវិធានការឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ១៩។ លើសពីនេះទៀត ភាគីទាំងពីរនឹងពិភាក្សាអំពីការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចនិងវិធីកែលម្អបរិយាកាសធុរកិច្ចសម្រាប់ក្រុមហ៊ុនជប៉ុន ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសទាំងនេះ។

រីឯនៅទ្វីបអាហ្វ្រិកវិញ លោករដ្ឋមន្ត្រី Toshimitsu Motegi នឹងពិភាក្សាអំពីការរៀបចំសន្និសីទអន្តរជាតិទីក្រុងតូក្យូស្តីពីការអភិវឌ្ឍអាហ្វ្រិក (TICAD) នៅប្រទេសទុយនីស៊ី និងពិភាក្សាជាមួយសមភាគីនៅក្នុងប្រទេសអាហ្វ្រិកចំនួន ៣ ស្តីពីការបង្កើនទំនាក់ទំនងពាណិជ្ជកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ